ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះ​ឆ្នោត​នៅ​រដ្ឋ​​ Iowa​ មាន​សន្ទុះ​ ​ទោះ​ជា​រដូវ​រងារ​


រូបឯកសារ៖ ​បេក្ខជនប្រធានាធិបតីអាមេរិកគណបក្សប្រជាធិបតេយ្យលោក Pete Buttigieg ស្វាគមន៍ក្រុមអ្នកគាំទ្រអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Indianola រដ្ឋ Iowa សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ​បេក្ខជនប្រធានាធិបតីអាមេរិកគណបក្សប្រជាធិបតេយ្យលោក Pete Buttigieg ស្វាគមន៍ក្រុមអ្នកគាំទ្រអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Indianola រដ្ឋ Iowa សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

ទោះ​ជា​មិន​ធ្លាក់​ព្រឹល​ក៏​ដោយ​ ​សីតុណ្ហភាព​ត្រជាក់​ជិត​កក​មិន​មែន​ជា​អាកាស​ធាតុ​ល្អ​សម្រាប់​ពលរដ្ឋ​ឈរ​តម្រង់​ជួរ​វែង​ចាំ​ស្តាប់​អ្នក​នយោបាយ​នោះ​ទេ។​

ទោះ​ជាយ៉ាង​ណា​ក្តី​ ​លោក​ Darrel Morf ​ត្រៀម​ខ្លួន​ជា​ស្រេច​ ពេល​លោក​ឈរ​ត្រដុសដៃ​ដើម្បី​ឲ្យ​កក់​ក្តៅ ​និង​ពាក់​មួក​ខែ​រងារ។​

នៅ​ពេល​ឈរ​រង់ចាំ​ជា​មួយ​មនុស្ស​រាប់រយ​នាក់ទៀត​នៅ​មហាវិទ្យាល័យ Cornell ​ដើម្បី​ជួប​លោក​ Pete Buttigieg អភិបាល​ក្រុង​South Bend​ រដ្ឋ ​Indiana ​ដែល​ជា​បេក្ខជនគណបក្ស​ប្រធានាធិបតី​ឈាន​មុខគេ​ នោះ​ ​លោក​ Morf ​ប្រាប់​វីអូអេ​ថា​ ​លោក​ចូល​ចិត្ត​រដូវ​បោះ​ឆ្នោត​បឋម​នៅ​រដ្ឋ​ Iowa។​នេះជា​ឱកាស​ស្តាប់​ទស្សនៈ​ផ្សេងៗ​គ្នា​ជាច្រើន និង​ពិចារណា​អំពី​ការ​បោះឆ្នោត»។

ទោះបី​ជា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ដំណើរ​ការ​ចោទ​ប្រកាន់​លោក​ដូណាល់ត្រាំប្រធានាធិបតី​អាមេរិក​ក៏ដោយ​ ​ក៏លោក ​Morf ​និយាយ​ថា​ លោក​មាន​បញ្ហា​ផ្សេង​ទៀត​នៅ​ក្នុង​ចិត្ត​របស់​លោក។ ​

លោក​និយាយ​ថា៖​

«តើ​យើង​នឹង​រក្សា​សន្តិសុខ​នៅលើ​ពិភពលោក​ដូច​ម្តេច នៅ​ពេល​នេះ? ​ខ្ញុំបារម្ភ​អំពី​បញ្ហា​អន្តរ​ជាតិ។ ​ខ្ញុំ​គិត​ថា ​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​អំពី​អាកាស​ធាតុ​នៅ​ទីនេះ​ នៅរដ្ឋ Iowa។ ​នោះ​គឺជា​កង្វល់​ដ៏ធំ​មួយ​ទៀត»៕

XS
SM
MD
LG