ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ឥណ្ឌា​ចោទគ្នា​ទៅវិញ​ទៅមក​អំពី​ការ​បាញ់​ព្រមាន​នៅ​ព្រំដែន


រូបឯកសារ៖ បដាលើកឡើងដោយយោធាឥណ្ឌាជិតបឹង Pangong Tso ជិតព្រំដែនឥណ្ឌា និងចិន ដែលសរសេរថា «មិនបោះបង់» កាលពីឆ្នាំ២០១៧។

ភាព​តានតឹង​បាន​កើនឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ឥណ្ឌា​និង​ចិន ស្រប​ពេល​ដែល​ភាគី​ទាំង​ពីរ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​បាញ់​ព្រមាន​នៅ​ឯ​ព្រំដែន​ជួរ​ភ្នំ​ហិមាល័យ​ដែល​មាន​ជម្លោះ ដែល​នៅ​កន្លែង​នោះ ទាហាន​នៃ​ភាគី​ទាំង​ពីរ​ប្រឈមមុខ​ដាក់​គ្នា​អស់​រយៈពេល​ជាង ៤ ខែ​មក​ហើយ។

ការ​ប្រឈមមុខ​ដាក់​គ្នា​ចុងក្រោយ​កើតឡើង​នៅ​ភាគ​ខាងត្បូង​នៃ​មាត់​បឹង​យុទ្ធសាស្ត្រ Pangong Tso ក្នុង​តំបន់ Ladakh។ នៅ​ទីនោះ ភាគី​ទាំង​ពីរ​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​រំលោភ​លើ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅ​ឡើយ។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Zhao Lijian បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ទាហាន​ឥណ្ឌា​បាន​ឆ្លង​ដែន​ខុសច្បាប់ និង​ជា​អ្នក​ដែល​បាន​បាញ់​មុន និង​បាន​បញ្ជាក់​ថា ទាហាន​ចិន​បាន «បង្ខំ​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ត្រឡប់​មក​ដូច​ដើម​វិញ»។

ទាហាន​ឥណ្ឌា​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ចូល​ទៅ​កាន់​ទឹក​ដី​ចិន ឬ​ក៏​ប្រើ «មធ្យោបាយ​គឃ្លើន​ណា​មួយ​នោះ​ទេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បាញ់បោះ​ផងដែរ»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ភាគី​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ទាហាន​ចិន​បាន​ព្យាយាម​ព័ទ្ធ​ប៉ុស្តិ៍​យាម​មួយ​របស់​យោធា​ឥណ្ឌា និង​បាន​បាញ់​ឡើង​លើ​អាកាស​ប៉ុន្មាន​គ្រាប់ ដែល​នៅ​ពេល​នោះ ទាហាន​ឥណ្ឌា​ប្រាប់​ពួកគេ​កុំ​ឲ្យ​ធ្វើ​ដូច្នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG