ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រូពេទ្យអាមេរិកផ្នែក​វះកាត់​ដាក់​បេះដូង​ជ្រូក​ក្នុង​ខ្លួន​អ្នក​ជំងឺ​ជា​លើក​ទី១


រូបឯកសារ៖ ក្រុមគ្រូពេទ្យវះកាត់ប្រចាំសាកលវិទ្យាល័យ Maryland កំពុងធ្វើការវះកាត់ដាក់បេះដូងជ្រូកដល់អ្នកជំងឺឈ្មោះ David Bennett នៅទីក្រុង Baltimore កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ក្រុមគ្រូពេទ្យវះកាត់ប្រចាំសាកលវិទ្យាល័យ Maryland កំពុងធ្វើការវះកាត់ដាក់បេះដូងជ្រូកដល់អ្នកជំងឺឈ្មោះ David Bennett នៅទីក្រុង Baltimore កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។

ក្រុម​វេជ្ជបណ្ឌិត​សហរដ្ឋ​អាមេរិក បាន​យក​បេះដូង​ជ្រូក​ដាក់ឲ្យ​អ្នក​ជំងឺ​ម្នាក់​នៅ​ក្នុង​ការខំប្រឹង​ប្រែង​ចុងក្រោយ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​របស់​អ្នក​ជំងឺនោះ។​នេះ​ជាលើក​ទី ១ ​សម្រាប់​ផ្នែកវិទ្យាសាស្រ្ត​ផ្នែក​វេជ្ជសាស្ត្រ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុម​វេជ្ជបណ្ឌិត​ប្រចាំសាលា​ពេទ្យ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ Maryland សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ជំងឺ​នោះ កំពុង​មាន​សុខភាព​ល្អ ៣ ថ្ងៃ​បន្ទាប់ពី​ការ​វះកាត់។ អ្នក​ជំងឺ​ឈ្មោះ David Bennett អាយុ​ ៥៧ ឆ្នាំ​ ជាសិប្បករនៅ​រដ្ឋ Maryland ដែល​ឈឺធ្ងន់​មិន​អាច​ទទួល​បាន​បេះដូង​មនុស្ស។

លោកBennett បាន​និយាយ​មុនពេល​វះកាត់​ថា៖ «ខ្ញុំ​ចង់​រស់។ ខ្ញុំ​ដឹង​ថា វា​ជា​ការ​ប្រថុយ​ប្រថាន​មួយ ក៏ប៉ុន្តែ វា​ជា​ជម្រើស​ចុងក្រោយ​របស់​ខ្ញុំ»។

ការវះកាត់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បង្ហាញជា​លើក​ដំបូង​ថា បេះដូង​សត្វ​ដែល​ត្រូវបាន​គេ​យក​ហ្សែន​វា​មក​កែច្នៃ​អាច​ដំណើរការ​នៅ​ក្នុង​ខ្លួន​ប្រាណ​មនុស្ស​ដោយ​គ្មាន​ប្រតិកម្ម​ប្រឆាំង​ភ្លាមៗ។

លោក Bennett បាន​ដឹងថា​គ្មាន​ការធានា​ថា​ការពិសោធន៍​នោះ អាច​មាន​ដំណើការ​ឬ​ក៏​អត់​នោះ​ទេ៕

XS
SM
MD
LG