ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការ​សិក្សា​រក​ឃើញ​ថា​អ្នក​ជំងឺ​កូវីដ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រាយ​ការណ៍​ពី​រោគសញ្ញា​រយៈ​ពេល​យូរ​


រូប​ឯកសារ៖ លោក Jose Espinoza អាយុ​២៧​ឆ្នាំ ទទួល​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩​​នៅ​គ្លីនិក​មួយ​កន្លែង​ក្នុង​ទី​ក្រុង Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។

ការ​សិក្សា​ថ្មី​មួយ​ដែល​បោះ​ពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ (CDC)​ របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ប្រហែល​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​បាន​រាយ​ការណ៍​ថា​មាន​រោគ​សញ្ញា​រយៈ​ពេល​២​ខែ​ក្រោយ​មក។​

ការ​សិក្សា​នេះ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ​Long Beach ​រដ្ឋ​California​បាន​រក​ឃើញ​ថា​ ១​ភាគ​៣​នៃ​អ្នក​ដែល​បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​បាន​រាយ​ការណ៍​យ៉ាង​ហោច​ណាស់​មាន​រោគ​សញ្ញា​ជំងឺ​បណ្តាល​មក​ពី​វីរុសកូរ៉ូណា​រយៈពេល​៤​ឬ​ច្រើន​សប្តាហ៍ បន្ទាប់ពី​ការ​ធ្វើ​តេស្ត​វិជ្ជមាន​មក។​

មជ្ឈមណ្ឌល ​CDC​ បាន​រាយ​ការណ៍​ថា​អត្រា​នេះ​មាន​កាន់​តែ​ច្រើន​ក្នុង​ចំណោម​ស្ត្រីជន​ជាតិ​ស្បែក​ខ្មៅ​ មនុស្ស​អាយុ​លើស​ពី​៤០​ឆ្នាំ​ហើយ​នឹង​អ្នក​ដែល​មាន​រោគសញ្ញា​នេះ​ពីមុន។​ មជ្ឈមណ្ឌល​ CDC​ បាន​ហៅ​វា​ថា​រោគ​សញ្ញា​ជំងឺ​«កូវីដ​រយៈពេល​យូរ»៤​ឬ​ច្រើន​សប្តាហ៍​ចាប់តាំង​ពី​ការ​ធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​នោះ។​

ចំពោះ​ការ​សិក្សា​នេះ​មន្ទីរ​សុខាភិបាល​និង​សុខមាលភាព​ពលរដ្ឋ​ក្រុង ​Long Beach​ បាន​និយាយ​ជាមួយ​មនុស្ស​៣៦៦​នាក់​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ដោយ​ជ្រើសរើស​មនុស្ស​ព្រាវៗ​ចំណោម​អ្នក​ធ្វើ​តេស្ត​ពីរ​ក្រុម​ដែល​មាន​ជំងឺ​កូវីដ១៩​ចន្លោះ​ថ្ងៃ​ទី១ ​ខែ​មេសា​និង​ថ្ងៃ​ទី១០​ខែ​ធ្នូ​ ឆ្នាំ​២០២០។​

របាយ​ការណ៍​មួយ​ទៀត​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​កាសែត ​The Guardian ​កាលពី​ថ្ងៃ​អាទិត្យ​បានឲ្យ​ដឹង​ថា​ ពួក​គ្រូពេទ្យ​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​ព្យាបាល​អ្នក​ជំងឺ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឈម​«ការ​ហត់នឿយ​ដោយ​ក្តី​មេត្តា»​នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​លើក​ទី៤​នៃ​ករណី​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស៕​

XS
SM
MD
LG