ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ​ IMF ​និង​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​គំរាម​កំហែង​ដល់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច


លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF នៅ​ទីស្នាក់ការ​មូលនិធិ IMF ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។
លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF នៅ​ទីស្នាក់ការ​មូលនិធិ IMF ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។

ផល​ចំណេញ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ចាំ​បាច់​ត្រូវ​តែ​ចែក​ចាយឲ្យ​បានទូ​លំ​ទូលាយ បើ​មិន​ដូច្នោះ​ទេ​ ការកើន​ឡើង​នៃ​ការ​ការពារ​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​ធ្វើ​ឲ្យ​ខូត​ខាត​ដល់​សេដ្ឋកិច្ច​ពិភពលោក នេះ​បើ​តាម​សម្តី​របស់​ប្រធាន​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF និង​ធនាគារ​ពិភពលោក។

នាយិការ​អង្គការ IMF លោក​ស្រី Christine Lagarde ថ្លែង​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​ នាំ​មក​នូវ​ផល​ចំណេញ​យ៉ាង​ច្រើន ដែល​បាន​សង្គ្រោះ​មនុស្ស​រាប់​លាន​នាក់​ចេញ​ពី​ភាព​ទី​ទាល់​ក្រ ប៉ុន្តែ​លោក​ស្រី​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​អារម្មណ៏​ថា ពួក​គេ​ត្រូវ​គេ​បោះ​បង់​ចោល នៅ​ចំ​ពេល​ដែល​មាន​សេដ្ឋកិច្ច​ពិភព​លោក មាន​ភាព​ទន់​ខ្សោយ។ លោក​ស្រី​អំពាវ​នាវ​ឲ្យ​មាន​ចំណាត់ការ​លើ​គោល​នយោបាយ​ដែល​ជួយ​ដល់​មនុស្ស​គ្រប់​រូប។

ប្រធាន​ធនាគារ​ពិភពលោក លោក Jim Yong Kim ថ្លែង​ថា មាន​វិសមភាព​ច្រើន​ពេក ដែលរារាំង​ដល់​ការ​លូត​លាស់ ហើយ​ជំរុញ​ឲ្យ​មាន​អស្ថិរភាព។

អត្ថាធិប្បាយ​ទាំង​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ក្រុម​មន្ត្រី​សេដ្ឋកិច្ច​ជាន់​ខ្ពស់ថ្នាក់​ជាតិ​ ពី​ជុំវិញ​ពិភពលោក​ ប្រជុំ​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្វែង​រក​វិធី​ដើម្បី​បង្កើន​ការ​លូតលាស់​សេដ្ឋកិច្ច ទប់​ទល់​នឹង​ឱនភាព ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម៕

XS
SM
MD
LG