ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែងតាំង​លោក Kim ជា​ប្រធាន​ធនាគារ​ពិភព​លោក​សម្រាប់​អាណត្តិ​ទី២


លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​បាន​តែងតាំង​លោក Jim Yong Kim ​ជា​ប្រធាន​ធនាគា​ពិភព​លោក​សម្រាប់​អាណត្តិ​ទី​២។

​លោក Jacob Lew ​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ ​បាន​សរសើរ​លោក Kim ​ចំពោះ​ការងារ​ដើម្បី​បញ្ចប់​ភាព​ក្រីក្រ​នៅជុំ​វិញ​ពិភពលោក ​ការ​ដោះ​ស្រាយ​អសមភាព​ និង​ការ​ប្រយុទ្ធ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។​ លោក Lew ​បាន​មាន​ប្រសាសន៍​ថា ​លោក Kim ​បាន​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​អ៊ីបូឡា​ និងវិបត្តិ​ជន​ភៀស​ខ្លួន​ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​នៅ​ឯ​ធនាគារ​ពិភពលោក។

​លោក Kim ​ជា​វេជ្ជបណ្ឌិត នរវិទូ ​និង​ជា​អតីត​នាយក​មហាវិទ្យាល័យ ​បាន​ដឹកនាំ​ធនាគារ​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក។ ​កាល​ពី​ពេល​មុន ​លោក​បាន​ដឹកនាំ​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​អេដស៍ ​និុង​ចូលរួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ។

​ធនាគារ​ពិភពលោក ​ជា​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ផ្តល់​ប្រាក់​កម្ចី​និង​ជំនួយខាង​បច្ចេកទេស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ចំនួន​ពលរដ្ឋ​ដែល​រស់​នៅ​មាន​ប្រាក់​តិច​ជាង​១ដុល្លា៩០​សេន​ក្នុង​មួយ​ថ្ងៃ​ហើយ​និង​ធ្វើឲ្យ​កើន​ឡើង​នូវ​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​ក្រីក្រ។

​សេចក្តី​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​សម្រេច​ពី​ប្រធាន​ធនាគារ​ថ្មី​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា។​ តាម​ប្រពៃ​ណី ​ប្រធាន​ធនាគារ​ពិភពលោក​ជាជន​ជាតិ​អាមេរិកាំង​ខណៈ​ដែល​ជន​ជាតិ​អឺរ៉ុប ​ដឹកនាំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។​កាល​ពី​អតីតកាល ​ពួក​អ្នក​រិះគន់​ធនាគារ​ពិភពលោក ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​មេដឹកនាំ​ធនាគារ​នោះ​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍៕

XS
SM
MD
LG