ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​ភាគហ៊ុន​សកលលោក​ធ្លាក់​ចុះ​ ខណៈ​មាន​ការ​ព្រួយបារម្ភ​អំពី​កំណើន​សេដ្ឋកិច្ច​ និង​ប្រាក់​ចំណេញ​ទាប


The site of field work at the edge of the Greenland Ice Sheet where scientists studied the age of the 31- km-wide Hiawatha impact crater that is buried under ice six-tenths of a mile (1 km) thick is seen in 2019. (Pierre Beck/Handout via REUTERS)
The site of field work at the edge of the Greenland Ice Sheet where scientists studied the age of the 31- km-wide Hiawatha impact crater that is buried under ice six-tenths of a mile (1 km) thick is seen in 2019. (Pierre Beck/Handout via REUTERS)

ដំណើរ​វិវត្តន៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពសុទិដ្ឋិនិយម​របស់​អ្នក​វិនិយោគ​អំពី​សេដ្ឋកិច្ច​សកលលោក​ ដែល​ទំនង​ជា​ដើរ​យឺតៗ​ បន្ទាប់​ពី​ការ​រីកចម្រើន​កាល​ពី​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​សកលលោក​កើនឡើង​ខ្ពស់​ជាង​មុន។ ​​​​

ទីផ្សារ​ភាគហ៊ុន​សកលលោក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​វិនិយោគិន​ព្រួយបារម្ភ​អំពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​ការ​ព្យាករណ៍ពី​បណ្តា​ក្រុមហ៊ុន​អាមេរិក​មាន​លក្ខណៈ​ទុទិដ្ឋិនិយម។

សន្ទស្សន៍​ទីផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចិន​បាន​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា។ អ្នក​វិនិយោគទុន​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ព្យាករណ៍​ទុទិដ្ឋិនិយម​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​របស់​អាមេរិក​ដូចជា​ក្រុមហ៊ុន Caterpillar និង​ក្រុមហ៊ុន 3M។
ដំណើរ​វិវត្តន៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពសុទិដ្ឋិនិយម​របស់​អ្នក​វិនិយោគ​អំពី​សេដ្ឋកិច្ច​សកលលោក​ ដែល​ទំនង​ជា​ដើរ​យឺតៗ​ បន្ទាប់​ពី​ការ​រីកចម្រើន​កាល​ពី​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​សកលលោក​កើនឡើង​ខ្ពស់​ជាង​មុន។

កាល​ពី​ដើម​ខែ​នេះ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF បាន​ផ្អាក​ការ​ព្យាករណ៍​សេដ្ឋកិច្ច​សកលលោក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​និង​២០១៩ ដោយ​បន្ទោស​ទៅ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ពួកអ្នក​ការពារ​និយម​និង​ភាព​មិន​ប្រាកដប្រជា​នៃ​ទីផ្សារ​ដែល​ទើប​នឹង​ងើប​ឡើង​ថ្មី។ ​
សេដ្ឋកិច្ច​អាមេរិក​ដែល​អ្នក​វិនិយោគ​មើល​ឃើញ​ថា​មាន​លក្ខណៈ​ល្អ ក៏​បង្ហាញ​សញ្ញា​ចុះ​ខ្សោយ​ផង​ដែរ។ វិស័យ​លំនៅដ្ឋាន​និង​យានយន្ត​បាន​ធ្លាក់​ចុះ ហើយ​របាយការណ៍​មួយ​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​អាមេរិកមាន​លក្ខណៈ​មធ្យម​នៅ​ក្នុង​ត្រីមាស​ទី​បី​នេះ៕

XS
SM
MD
LG