ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ល្អ​តែ​ចំណាយ​របស់​រដ្ឋ​កាន់​តែ​ធំ​


ទិដ្ឋភាព​នៃ​ការលូតលាស់​ផ្នែក​សំណង់​ក្នុង​ក្រុងភ្នំពេញ​ ប្រទេសកម្ពុជា ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧។​ (រ៉ាវី សុភារ័ត្ន/VOA)
ទិដ្ឋភាព​នៃ​ការលូតលាស់​ផ្នែក​សំណង់​ក្នុង​ក្រុងភ្នំពេញ​ ប្រទេសកម្ពុជា ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧។​ (រ៉ាវី សុភារ័ត្ន/VOA)

ការ​រីកចម្រើន​នេះ​ដោយសារ​តែ​មាន​ការ​ចំណាយ​សាធារណៈ​ខ្ពស់​និង​សកម្មភាព​ទេសចរណ៍​ក៏​ដូច​ជា​វិស័យ​សំណង់​រីក​ដុះដាល។

សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រីកចម្រើន​ក្នុង​រង្វង់​៧​ភាគរយ ប៉ុន្តែ​ក៏​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)

ការ​រីកចម្រើន​នេះ​ដោយសារ​តែ​មាន​ការ​ចំណាយ​សាធារណៈ​ខ្ពស់​និង​សកម្មភាព​ទេសចរណ៍​ក៏​ដូច​ជា​វិស័យ​សំណង់​រីក​ដុះដាល។

លោក ​Jarkko Turunen ​ប្រធាន​បេសកកម្ម​របស់ ​IMF ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ក្រោយ​ពី​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​ថា ​ហានិភ័យ​ទាំង​នេះ​មាន​កត្តា​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ពី​ខាង​ក្រៅ​ស្រុក​និង​កត្តា​នយោបាយ​ផង​ដែរ។

លោក​ Turunen ​បាន​បន្ថែម​ថា៖

«ភាព​មិន​ច្បាស់លាស់​ខាង​នយោបាយ​អាច​ធ្វើ​ឱ្យ​កាត់​បន្ថយ​ទំនុក​ចិត្ត​អ្នក​ប្រើប្រាស់​និង​អ្នក​វិនិយោគ​ក្នុង​ខណៈ​ពេល​ដែល​ការ​រីក​លូតលាស់​នៅ​ទូទាំង​ពិភពលោក​អាច​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ​នាំ​ចេញ​និង​សកម្មភាព​ទេសចរណ៍»។​

កម្ពុជា​មាន​ទុន​បម្រុង​បរទេស​ចំនួន​៨,៩ពាន់​លាន​ដុល្លារ​ត្រឹម​ខែ​មករា​ឆ្នាំ​២០១៨​ស្រប​ពេល​ដែល​មាន​បំណុល​សាធារណៈ​ចំនួន​៦,៦​ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​ជា​៣០​ភាគរយ​នៃ​ផលទុនសរុប​ក្នុង​ស្រុក។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ IMF។

ថវិកា​ឆ្នាំ​២០១៨​របស់​កម្ពុជា​នៅ​តែ​បង្កើន​លើ​ការ​ចំណាយ​លើ​ប្រាក់​ខែ​មន្ត្រី​រាជការ​និង​ទំនើបកម្ម​អគារ​រដ្ឋ។

លោក ​Turunen ​បាន​បន្ថែម​ថា៖ «ឱនភាព​ទូទៅ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​បាន​រីក​ធំ​ឡើង​រហូត​ដល់​២,៦​ភាគរយ​នៃ​ផលទុន​សរុប​ក្នុង​ឆ្នាំ​២០១៧ ​ដោយសារតែ​កំណើន​នៃ​ប្រាក់​ចំណូល​មិន​អាច​ទប់ទល់​បាន​នឹង​ការ​ចំណាយ​ដ៏​ខ្ពស់‍»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​គោល​នយោបាយ​ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង​ហានិភ័យ​ម៉ាក្រូ​ហិរញ្ញវត្ថុ ​ការពារ​ស្ថិរភាព​សារពើពន្ធ ​និង​ធ្វើ​ការ​កែទម្រង់​នានា​ដើម្បី​ទ្រទ្រង់​ការ​រីក​លូតលាស់​ជាដើម៕

XS
SM
MD
LG