សេតវិមាន៖ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកលើតំបន់ហ្កាហ្សានោះទេ
សេតវិមានថា បទបញ្ជាបឋមពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបង្គាប់ឱ្យអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចៀសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា គឺស្របជាមួយនឹងចំណាត់ការរបស់រដ្ឋបាលប្រធានាធិបតីលោក Joe Biden ចំពោះសង្រ្គាម ហើយនឹងមិនកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រអ៊ីស្រាអែលនោះទេ។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យឆ្លើយឆ្លងព័ត៌មានពីសេតវិមាន ជូនសេចក្តីរាយការណ៍។ អ្នកនាង ស្រេង លក្ខិណា សូមជូនសេចក្តីប្រែសម្រួល៕