ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន IBM ព្រមាន​ពី​ក្រុម​ចោរព័ត៌មានវិទ្យា​ឬ​ហេកគ័រ ដាក់​គោលដៅ​លើ​ប្រតិបត្តិការ​ផ្ដល់​វ៉ាក់សំាង​កូវីដ១៩


រូបឯកសារ៖ បុគ្គលិកពេទ្យ ពិនិត្យ​អ្នកជំងឺ​កូវីដ១៩ នៅ​មណ្ឌល​សុខភាព Providence Holy Cross Medical Center ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលិកពេទ្យ ពិនិត្យ​អ្នកជំងឺ​កូវីដ១៩ នៅ​មណ្ឌល​សុខភាព Providence Holy Cross Medical Center ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០។

ស្រប​ពេល​ដែល​សហរដ្ឋអាមេរិករៀប​ចំ​គម្រោងការចែកចាយវ៉ាក់សាំង​កូវីដ​១៩​ ក្រុម​មន្ត្រី​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ ឬ​ហេកគ័រ (hackers) ​កំពុង​ដាក់គោលដៅ​ទៅ​លើ​ក្រុមហ៊ុន​ឱសថ​សំខាន់ៗ​ដែល​រៀប​នឹង​បញ្ចេញ​វ៉ាក់សាំង។

នៅ​ក្នុង​អត្ថបទ​ blog មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុមហ៊ុន​ IBM បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញ​គ្រោងការ​លួច​បន្លំ​ដែល​សំដៅ​លើ «បណ្តា​អង្គការ​ដែល​ជាប់​ទាក់ទង​នឹងការ​ស្តុកទុក​វ៉ាក់សំាង​កូវីដ១៩»​ ដែលនេះ​សំដៅ​លើ​ក្រុម​មនុស្ស ឬ​អាជីវកម្ម​ដែល​ទទួល​ខុស​ត្រូវ​ចំពោះការ​ស្តុក​ទុក​វ៉ាក់សំាងក្នុង​កម្រិត​សីតុណ្ហភាព​ត្រជាក់​ ដើម្បី​រក្សា​គុណភាព​វ៉ាក់សាំង។​

ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ (CISA) ​របស់​សហរដ្ឋ​អាមេរិក ​បាន​ចែក​រំលែក​របាយការណ៍នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​នឹង​ការ​ព្រមាន​ទៅ​កាន់​អ្នក​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​ក្នុង​ប្រតិបត្តិការ​វ៉ាក់​សំាង​កូវីដ១៩។

ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​ CISA ថា ​ខ្លួន​«លើក​ទឹក​ចិត្ត​ឲ្យ​អង្គការប្រតិបត្តិការ Operation Warp Speed និង​អង្គការ​ផ្សេងៗទៀត​ដែល​ពាក់​ព័ន្ធ​នឹងការ​ស្តុក​ទុក និង​ដឹកជញ្ជូនវ៉ាក់សាំង​ ពិនិត្យ​មើល​របាយការណ៍ IBM X-Force»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG