ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​​អនុញ្ញាត​​​​ក្នុង​គ្រា​បន្ទាន់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​១៩​​របស់​ក្រុមហ៊ុន​ឱសថ​អាមេរិក​ Pfizer ​និង​អាល្លឺម៉ង់ ​BioNTech


រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ១៩ Biontech និង Pfizer ស្ថិត​នៅ​ពីក្រោយ​ម្ជុលចាក់ថ្នាំ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ១៩ Biontech និង Pfizer ស្ថិត​នៅ​ពីក្រោយ​ម្ជុលចាក់ថ្នាំ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេស​អង់គ្លេស បាន​ផ្តល់​ការយល់ព្រមក្នុង​គ្រា​បន្ទាន់​មួយ ទៅ​លើ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​អភិវឌ្ឍឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក​ គឺ​ក្រុមហ៊ុន ​Pfizer ​ដែល​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​បស្ចិម​ប្រទេសនឹង​ប្រើ​ប្រាស់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង៦៤លាន​នាក់​នៅ​លើ​ពិភពលោក​និង​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១,៤​លាន​នាក់។​

អាជ្ញាធរ​ត្រួត​ពិនិត្យ​ផលិតផល​សុខភាព​និង​ឱសថ​របស់​រដ្ឋាភិបាល​អង់គ្លេស​ បាន​ផ្តល់​ការយល់​ព្រម​នៅ​ថ្ងៃ​ពុធ​នេះ​ ចំពោះ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុនPfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់​BioNTech។​ ការចាក់​វ៉ាក់សាំង​ជា​លើក​ដំបូង​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នេះ​ ដោយ​បុគ្គលិក​នៃ​ក្រសួង​សុខាភិបាល​ជាតិ​របស់​ប្រទេស​អង់គ្លេស អ្នករស់នៅ​ក្នុង​មណ្ឌល​ចាស់​ជរានិង​អ្នកបម្រើការ​នៅ​ទីនោះ ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​មុន​គេ។​

ការផ្តល់​ការអនុញ្ញាតឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ ដោយ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​ក្រុមហ៊ុន​ឱសថ​ Pfizer​ បាន​ប្រកាស​ថាវ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាពជាង​៩០%​ ក្រោយ​ការសាកល្បង​ដ៏​ទូលំទូលាយ​ចុង​ក្រោយ។​ ប្រទេស​អង់គ្លេស​ បានកក់​បញ្ជា​ទិញ​ជាមុន​រួច​ហើយ​នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer​និង​ BioNTech​ចំនួន​ជាង​៤០​លាន​ដូស។

ទន្ទឹម​នឹង​នេះ​ដែរ ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិកលោក​ Donald Trump ​បាន​គូស​បញ្ជាក់​ថា​ មនុស្ស​ប្រមាណ​២០​លាន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក​នឹងទទួល​បាន​វ៉ាក់សាំងនៅ​មុន​ដំណាច់​ឆ្នាំ​២០២០​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG