ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី នៅ​តែ​ប្ដេជ្ញា​ធ្វើ​មាតុភូមិនិវត្តន៍​ ទោះ​រដ្ឋាភិបាល​ថៃ​បដិសេធ​មិន​ឲ្យ​ឆ្លងកាត់


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នក​គាំទ្រគណបក្ស​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នក​គាំទ្រគណបក្ស​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​លោក ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​ចូល​មក​កម្ពុជា លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP តាមរយៈ​ទូរស័ព្ទ​ពី​ទីក្រុង ប៉ារីស ថា លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​គោលជំហរ​របស់​រដ្ឋាភិបាល​ថៃ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​មិន​ចុះចាញ់​នោះ​ទេ។ ខ្ញុំ​នឹង​ព្យាយាម​រហូត​ដល់​នាទី​ចុងក្រោយ។ ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​គួរ​គាំទ្រ​លោក ហ៊ុន សែន នោះ​ទេ។ លោក​គឺ​ជា​មេដឹកនាំ​ផ្ដាច់ការ‍»។

នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​ សម រង្ស៊ី លោក​បាន​សរសេរ​ថា លោក​គ្រោង​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេសបារាំង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧​ ខែវិច្ឆិកា​នេះ ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃសុក្រ ទី​៨ ខែ​វិច្ឆិកាដើម្បី​ត្រៀម​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជាតាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃ​សៅរ៍ ទី៩ ខែវិច្ឆិកា។

ទោះ​ជា​យ៉ាង​ណា​ក្ដី​លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា លោក​នឹង​នៅ​តែ​ប្ដេជ្ញា​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កម្ពុជា​តាម​ការ​គ្រោង​ទុក៕

XS
SM
MD
LG