ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​សង្ឃរា Nate ​បង្កើន​កម្លាំង​នៅ​ពេល​​ធ្វើ​ចលនា​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក


ទូក​មក​ពីសហគមន៍​ជា​ច្រើន​នៅ​ខាង​បណ្ដោយ​ឆ្នេរ​ បាន​មក​ចត​នៅ​ក្នុង​ព្រែក​ Violet ដើម្បី​សុវត្ថិភាព​ ក្នុង​ក្រុង Violet រដ្ឋ Louisiana ដើម្បី​ត្រៀម​ការពារ​ខ្លួនពី​ព្យុះ​ Nate ដែល​គេ​រំពឹង​ថា​បង្ក​ឲ្យ​មាន​ការ​បាក់​ដី កាលពី​ថ្ងៃទី​៧ ខែ​តុលា។
ទូក​មក​ពីសហគមន៍​ជា​ច្រើន​នៅ​ខាង​បណ្ដោយ​ឆ្នេរ​ បាន​មក​ចត​នៅ​ក្នុង​ព្រែក​ Violet ដើម្បី​សុវត្ថិភាព​ ក្នុង​ក្រុង Violet រដ្ឋ Louisiana ដើម្បី​ត្រៀម​ការពារ​ខ្លួនពី​ព្យុះ​ Nate ដែល​គេ​រំពឹង​ថា​បង្ក​ឲ្យ​មាន​ការ​បាក់​ដី កាលពី​ថ្ងៃទី​៧ ខែ​តុលា។

ព្យុះ​សង្ឃរា​ Nate ​ បាន​បន្ត​បន្ថែម​កម្លាំង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​នៅ​ពេល​ដែល​វា​ធ្វើ​ចលនា​ឆ្ពោះ​ទៅ​កាន់​ឈូងសមុទ្រ​សហរដ្ឋ​អាមេរិក ​ដែល​នៅ​ទី​នោះ​វា​ទំនង​ជា​ទៅ​ដល់​ដីគោក​នៅ​យប់​ថ្ងៃ​សៅរ៍ ​នេះ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ព្យុះ​សង្ឃរា​ជាតិ។

ព្យុះ​ Nate ដែល​មាន​ល្បឿន​ខ្យល់​អតិបរមា​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវគេ​រំពឹង​នឹង​ស្ថិត​នៅ​ក្នុង​ប្រភេទ​ព្យុះ​សង្ឃរា​ទី២​មុន​ពេលបក់​បោក​ទៅ​ដល់​ដីគោក​នៅ​តាម​បណ្តោយ​តំបន់​ឆ្នេរ​សមុទ្រ​និង​ឈូងសមុទ្រ។

មជ្ឈមណ្ឌល​ព្យុះ​សង្ឃរា​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា «ព្យុះ​សង្ឃរា​ Nete ​នឹង​ធ្វើចលនា​ឆ្លង​កាត់​ឈូង​សមុទ្រ​ម៉ិកស៊ិក​ភាគ​ខាង​ជើង​នៅថ្ងៃ​នេះ ​ហើយ​នឹង​បក់​បោក​នៅ​តាម​បណ្តោយ​នៅ​ឆ្នេរសមុទ្រ​ឈូង​សមុទ្រ​សហរដ្ឋអាមេរិក​នៅ​យប់​នេះ‍»។

ការ​ព្រមាន​ពី​ព្យុះ​សង្ឃរា​និង​ខ្យល់​យ៉ាង​ខ្លាំង​នឹង​ប៉ះ​ពាល់​ចាប់​តាំង​ពីរដ្ឋ ​Louisiana ទៅ​ដល់​រដ្ឋ​អាឡាបាម៉ា​ និង​ព្រំ​ដែន​រដ្ឋ Florida។​ តំបន់​នោះ​រួមមាន​ទីក្រុង New Orleansរដ្ឋ Louisianaដែល​រងការបំផ្លិច​បំផ្លាញ​ដោយ​ព្យុះ​សង្ឃរា Katrinaនៅ​ឆ្នាំ​២០០៥។ ​

ពួក​អ្នក​ស្រុក​នៅ​ក្នុង​ផ្នែក​នានា​នៃ​ក្រុង ​St. Bernard Parish ​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ក្រុង​ New Orleans​ នៃ​រដ្ឋ ​Louisiana ​បាន​ត្រូវ​បញ្ជា​ឲ្យ​ចាក​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​ក្នុងក្តី​រំពឹង​នៃ​ការ​មក​ដល់​នៃ​ព្យុះ​សង្ឃរា​ Nate។ កំពង់ផែ​ដឹក​ជញ្ជូន​សំខាន់ៗ​នៅ​ទូទាំង​ភាគ​កណ្តាល​នៃ​ឈូង​សមុទ្រ​សហរដ្ឋ​អាមេរិកបាន​ត្រូវ​បិទ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ដែល​ព្យុះ​នោះ​បោក​បក់​ខ្លាំង​ឡើង​នៅ​ពេល​ដែល​គេ​រំពឹង​ថា​នឹង​មាន​ខ្យល់​យ៉ាង​ខ្លាំង។

​ស្ថានភាព​អាសន្នបាន​ត្រូវ​ប្រកាសនៅសង្កាត់​ចំនួន​២៩​របស់​រដ្ឋ​ Florida ​សង្កាត់​ចំនួន​៦​នៅ​ភាគ​ខាង​ត្បូង​របស់​រដ្ឋ​មីស៊ីស៊ីពី​និង​ទីក្រុង​ New Orleans៕

XS
SM
MD
LG