នាវាមួយគ្រឿងដែលមានដឹកពួកប្តូរលំនៅដ្ឋាន៧០០នាក់ដែលព្យាយាមធ្វើ ដំណើរឲ្យបានដល់ទ្វីបអឺរ៉ុបបានក្រទ្បាប់កាលពីយប់មិញនៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រនៃប្រទេសលីប៊ី។
ក្រុមមន្ត្រីនិយាយថា មនុស្ស២៨នាក់បានត្រូវជួយសង្គ្រោះ ក៏ប៉ុន្តែគេបារម្ភថាមនុស្សរាប់រយនាក់ទៀតបានស្លាប់ក្នុងទឹកសមុទ្រនៅចម្ងាយ១៩៣គ.ម.ខាងត្បូងកោះ Lampedusa នៅផ្នែកខាងត្បូងនៃប្រទេសអ៊ីតាលី។
គេមានជំនឿថា នាវានោះបានក្រទ្បាប់នៅពេលពួកទេសន្តប្រវេសន៍បានធ្វើចលនាទៅផ្នែកម្ខាងទៀតនៃនាវានោះនៅពេលមានកប៉ាល់ជំនួញមួយគ្រឿងបើកមកជិត។
មានរបាយការណ៍ថា មានសាកសពមនុស្សមួយចំនួនបានអណ្តែតទៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី៕