ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាពីតែន​នាវា​របស់​ហុងកុង​ម្នាក់​មាន​ទោស​ពី​បទ​ឃាតកម្ម​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ


មនុស្សមា្ន​មើល​កប៉ាល់​ដែល​លិច​មួយ​យប់​បន្ទាប់​ពី​ការ​ប៉ះទង្គិចគ្នា​ជាមួយ​នាវា​មួយ​នៅ​ក្បែរ​កោះ Lamma កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២។
មនុស្សមា្ន​មើល​កប៉ាល់​ដែល​លិច​មួយ​យប់​បន្ទាប់​ពី​ការ​ប៉ះទង្គិចគ្នា​ជាមួយ​នាវា​មួយ​នៅ​ក្បែរ​កោះ Lamma កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២។

កាលពី​ថ្ងៃសៅរ៍​តុលាការ​មួយ​ក្នុង​ក្រុង​ហុងកុង​បាន​រកឃើញ​ថា​កាពីតែន​នៃ​នាវា​ចម្លង​មួយ​គ្រឿង​មាន​ទោស​ពី​បទ​ឃាតកម្ម​នៅ​ក្នុង​គ្រោះថ្នាក់​នាវា​បុកគ្នា​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៣៩​នាក់​ស្លាប់​កាល​ពី​ឆ្នាំ២០១២។​

លោក Lai Sai-ming អាយុ​៥៦ឆ្នាំ​ជា​កាពីតែន​នាវា​ចម្លង​ Sea Smooth ក៏មាន​ទោស​ដែរ​ពី​បទ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​នៃ​អ្នក​ឯទៀត​នៅ​ក្នុង​សមុទ្រ​នៅ​ក្នុង​គ្រោះថ្នាក់​បុក​គ្នា​រវាង​នាវា​ចម្លង​របស់​លោក​ដែល​មាន​ល្បឿនលឿន​និង​នាវា​កម្សាន្ត​មួយ​គ្រឿង​តូច​ជាង​នាវា​របស់​លោក​នៅ​ជិត​កោះ Lamma។​

នាវា​តូច​នោះ​មាន​ដឹក​បុគ្គលិក​ប្រមាណ​១២០នាក់​នៃ​ក្រុមហ៊ុន​អគ្គិសនី​ក្នុង​មូលដ្ឋាន​ដើម្បី​ដើរ​កម្សាន្ត​មើល​ការ​អុជ​កាំជ្រួច​នៅ​ទិវា​បុណ្យ​ជាតិ​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃទី១​ខែតុលា​ឆ្នាំ២០១២។ មនុស្ស​ទាំងអស់​ដែល​ស្លាប់​បាន​ឋិត​នៅលើ​នាវា​កម្សាន្ត​នោះ។ ​កាពី​តែន​នៃ​នាវា​ទាំង​ពីរ​គ្រឿង​នេះ​បាន​បន្ទោស​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​បុកគ្នា​នេះ។​

ចៅក្រម​នៃ​តុលាការ​ដដែល​នេះ​បាន​រក​ឃើញ​ថា​លោក​ Chow Chi-wai កាពីតែន​នៃ​នាវា​កម្សាន្ត​គ្មាន​ទោស​អំពីការ​សម្លាប់​មនុស្ស​ទេ តែ​ថា​លោកមាន​ទោស​ពី​បទ​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​នៃ​មនុស្ស​ឯទៀត​នៅ​ក្នុង​សមុទ្រ៕

XS
SM
MD
LG