កម្ពុជាប្រកាសដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែបក្សប្រឆាំងប្តេជ្ញាបន្តការតវ៉ា
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានព្រឹទ្ធសភាប្រកាសថា កម្ពុជាបានសម្រេចដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយពីមានការប្រឆាំងជាច្រើននៅក្រៅប្រទេស ដោយលោកចាត់ទុកថាការដកនេះគឺជា«ការដកអាវុធ»ចេញពីដៃក្រុមប្រឆាំង។ ការប្រកាសនេះកើតឡើង មុនពេលដែលក្រុមប្រឆាំងគ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំចំនួន៤ថ្ងៃ នៅរដ្ឋធានីវ៉ាស៊ីនតោននៅខែតុលា ប៉ុន្តែគណបក្សប្រឆាំងដែលនៅសហរដ្ឋអាមេរិកប្តេជ្ញាបន្តការតវ៉ាតាមផែនការ ដោយអះអាងថាពួកគេទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ លោក ម៉ែន គឹមសេង សូមជូនព័ត៌មានទាន់ហេតុការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖