ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្បួន​រថយន្ត​មនុស្សធម៌​​​​​ចូល​តំបន់​ហ្កាហ្សា​ត្រូវ​​ពន្យារ​ពេល ខណៈ​​អ៊ីស្រាអែល​ជម្លៀស​មនុស្ស​ចេញ​​ពី​ក្រុង​ខាងជើង​នៅ​មុន​​គម្រោង​​លុកលុយ​តាម​ផ្លូវគោក


តង់​ដែល​រៀបចំ​សម្រាប់​ជន​ប៉ាឡេស្ទីន​ដែល​ត្រូវជម្លៀសខ្លួន​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​លើ​តំបន់ហ្កាហ្សា ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុងទីក្រុង Khan Younis កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២៣។
តង់​ដែល​រៀបចំ​សម្រាប់​ជន​ប៉ាឡេស្ទីន​ដែល​ត្រូវជម្លៀសខ្លួន​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​លើ​តំបន់ហ្កាហ្សា ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុងទីក្រុង Khan Younis កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២៣។

ក្បួនរថយន្ត​កុងវ័រជំនួយ​មនុស្សធម៌ដែល​គេ​ត្រូវការ​ចាំបាច់ដែល​ត្រូវ​បាន​រំពឹងពីមុន​ថានឹងចូលក្នុង​តំបន់​ហ្កាហ្សា​ (Gaza) ពីប្រទេស​អេហ្ស៊ីប​តាម​ច្រក Rafah នៅថ្ងៃសុក្រ​នេះ នៅ​ពេលនេះ​ត្រូវ​រំពឹង​ថា​នឹងពន្យារពេល​យ៉ាងតិច​ណាស់​មួយថ្ងៃ។

ក្រុមមន្ត្រី​សហរដ្ឋអាមេរិកបាន​និយាយ​យោងដល់​ការ​ជួសជុល​ផ្លូវថា​ជាហេតុផល​មួយសម្រាប់​ការពន្យារ​ពេល​ក្បួន​កុងវ័រ​នេះ​ ដែល​ដឹកជញ្ជូនការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ស្បៀង​អាហារ ទឹក​និង​វត្ថុ​ចាំ​បាច់​ឯ​ទៀតៗ​ចូល​ក្នុង​តំបន់ Gaza ​ដែល​បាន​រងការ​ទម្លាក់គ្រាប់បែក​និង​ការ​បាញ់ផ្តក់​ពី​កង​កម្លាំង​អ៊ីស្រាអែល​អស់​ជិតពីរ​សប្តាហ៍​ ដែល​ឆ្លើយតបនឹងការ​វាយប្រហារដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពី​ពួក​ជនសកម្ម​ប្រយុទ្ធហាម៉ាស់​កាលពី​ថ្ងៃទី៧ ខែ​តុលា។

ការ​ទម្លាក់គ្រាប់បែក​និង​ការបាញ់ផ្តក់​ទាំង​នេះបាន​បណ្តាល​ឱ្យ​អ្នក​ស្រុក Gaza រាប់​សែន​នាក់​គ្មានទីលំនៅហើយ​ត្រូវការ​ជំនួយ។ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​រវាងអ៊ីស្រាអែល​និង​អេហ្ស៊ីប​ដើម្បីអនុញ្ញាតឱ្យជំនួយ​ខ្លះ​បាន​ចូល​ក្នុង​តំបន់ Gaza នៅក្នុង​ទស្សនកិច្ច​របស់​លោក​នៅ​អ៊ីស្រាអែលក្នុង​សប្តាហ៍​នេះ។

នៅ​ពេល​ជាមួយ​គ្នា​នេះ អ៊ីស្រាអែលកំពុងគ្រោង​ជម្លៀស​ក្រុង Kiryat Shmona នា​ប៉ែក​ខាង​ជើង​ប្រទេស។ អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​ប្រជាជន​ក្នុង​ក្រុង​នេះ​នឹង​ត្រូវ​ដាក់​ក្នុងផ្ទះ​សំណាក់​របស់​រដ្ឋ។ ក្រុង​ខាង​ជើង​នេះ​ស្ថិតនៅ​ជិត​ព្រំដែនអ៊ីស្រាអែល​ជាមួយប្រទេស​លីបង់ហើយ​បាន​រង​ការ​បាញ់​រ៉ុក្កែត​និង​មីស៊ីល​ជា​ច្រើនដងពី​ក្រុម​ប៉ាឡេស្ទីន​ផ្សេងៗ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant បាន​និយាយ​ប្រាប់​ទាហាន​រាប់សែន​នាក់​ឱ្យប្រុង​ប្រៀប​សម្រាប់លុកលុយ​តំបន់ Gaza។

លោក Gallant បាន​ជួប​ជាមួយក្រុមទាហាន​ជើង​គោក​នៅ​តាម​ព្រំដែន Gaza ដោយលោក​បានប្រាប់​កង​កម្លាំង​ទាំង​នេះ​«ឱ្យ​មានការ​រៀបចំ ​មានការ​ប្រុង​ប្រៀប» តែ​លោក​មិន​បាន​ថ្លែង​នៅ​ពេល​ណា​នឹង​មាន​បញ្ជាឱ្យធ្វើ​ការ​លុកលុយ​ទេ។

លោកបាន​និយាយ​ថា៖ «ជន​ទាំងឡាយ​ណាដែល​បាន​ឃើញ​ Gaza ពី​ចម្ងាយ នៅ​ពេល​នេះ​នឹង​ឃើញ​តំបន់​នេះ​ពី​ខាងក្នុង​ហើយ ខ្ញុំ​សន្យា​ដូច្នេះ​ជាមួយ​លោកអ្នក»។

អ៊ីស្រាអែល​បានប្រមូល​ទាហាន​៣សែន​នាក់​ឬ​ច្រើន​ជាង​នេះ​នៅ​តាម​ព្រំដែន​នៅ​ក្រោយការ​វាយប្រហារ​របស់​ពួក​ហាម៉ាស់​ឆ្លង​ព្រំដែន​កាលពី​ថ្ងៃទី៧​ ខែ​តុលា​លើ​អ៊ីស្រាអែល​ ដែល​នាំ​ឱ្យ​មនុស្ស១.៤០០​នាក់ត្រូវ​បាន​សម្លាប់​ ដោយ​ភាគ​ច្រើន​ជា​ជន​ស៊ីវីល។

ការលុកលុយជិត​មាន​ធ្វើ​នេះ កើត​មាន​ឡើង​ខណៈ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak បាន​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិកលោក Joe Biden ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ខាងលិចដល់​សង្គ្រាម​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​ហាម៉ាស់៕

XS
SM
MD
LG