ខណៈអ្នកទេសចរ អ្នកធម្មយាត្រាភៀសខ្លួន ទីក្រុងចាស់របស់យេរូសាឡឹមក្លាយជាទីក្រុងស្ងាត់ឈឹង
ទីក្រុងចាស់របស់យេរូសាឡឹមដែលជាកន្លែងមួយក្នុងចំណោមកន្លែងមានអ្នកទស្សនាច្រើនបំផុតក្នុងពិភពលោកនោះ ឥឡូវគ្មានមនុស្សទេ។ ចាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ផ្តើម ភ្ញៀវទេសចរ និងអ្នកធម្មយាត្រាបានភៀសខ្លួនចេញ ដោយខ្លាចមានអំពើហិង្សាកើនឡើង ជាពិសេសខណៈអ៊ីស្រាអែលរៀបចំសង្រ្គាមជើកគោកដែលអាចកើតមាននៅហ្កាហ្សា។ លោក Yan Boechat រាយការណ៍ពីទីក្រុងចាស់របស់យេរូសាឡឹម ថា ហាងនានាបានបិទ ព្រះវិហារគ្មានមនុស្ស ហើយអ្នកស្រុកមិនចេញពីផ្ទះ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖