បាតុករគាំទ្រប៉ាឡេស្ទីន ដៅលើស្ថានទូតអាមេរិកនៅក្រុងបេរូត
ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបន្ទោសអ៊ីស្រាអែលចំពោះការផ្ទុះដ៏មហន្តរាយនៅមន្ទីរពេទ្យមួយក្នុងតំបន់ Gaza។ ប៉ុន្តែអ៊ីស្រាអែលបានបន្ទោសក្រុម Islamic Jihad ប៉ាឡេស្ទីន តែក្រុមនេះបានបដិសេធការចោទប្រកាន់នេះ។ នៅលីបង់ មានមនុស្សតិចតួចប៉ុណ្ណោះដែលមិនគិតថា អ៊ីស្រាអែលទទួលខុសត្រូវលើការវាយប្រហារនេះ ហើយបាតុករបានបញ្ចេញកំហឹងរបស់ពួកគេដាក់ស្ថានទូតអាមេរិក ដែលត្រូវបានចាត់ទុកថា ជាអ្នកគាំទ្រចម្បងចំពោះអ៊ីស្រាអែល។ លោក Jacob Russel រាយការណ៍រឿងនេះពីក្រុងបេរូត ប្រទេសលីបង់។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖