ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធានការ​ការពារ​សន្តិសុខ​បាន​កាត់​បន្ថយ​សិទ្ធិ​មនុស្ស​នៅ​ពាស​ពេញ​ពិភពលោក

នាយក​ប្រតិបត្តិ​នៃ​អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​ (Human Rights Watch) លោកKenneth Roth បាន​ថ្លែង​ថា​ ការ​ពង្រឹង​សន្តិសុខ​អាច​ធ្វើ​ឲ្យ​«ខូច​ប្រយោជន៍»​ទៅ​វិញ​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​អស់​សេចក្តី​ទុកចិត្ត​ និង​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​ក្រុម​ផ្សេងៗ។​

អង្គការ​អន្តរជាតិ​ Human​ Rights​ Watch​ បាន​និយាយ​ថា​ រដ្ឋាភិបាល​នៅ​ពាស​ពេញ​ពិភពលោក​មាន​កំហុស​ដ៏​ធ្ងន់​មួយ​ នៅ​ក្នុង​ការ​កាត់​បន្ថយ​សិទ្ធិ​មនុស្ស​ក្នុង​នាម​ដើម្បី​ពង្រឹង​វិធានការ​ការពារ​សន្តិសុខ។​

នៅ​ក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភពលោក​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ Human​ Rights​ Watch​ បាន​និយាយ​ថា​ប្រទេស​នីហ្សេរីយ៉ា​ អ៊ីរ៉ាក់ ស៊ីរី អ៊ីស្រាអែល និង​ស.រ.អា​ ជា​ប្រទេស​ក្នុង​ចំណោម​អ្នក​ដែល​ប្រើ​ការ​ព្រួយ​បារម្ភ​អំពីសន្តិសុខ​ជាតិ ដើម្បី​តម្រូវ​ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​វិធានការ​ត្រឹម​ត្រូវ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ​ លោក​ Kenneth​ Roth​ បាន​ថ្លែង​ថា​ ការ​ពង្រឹង​សន្តិសុខ​អាច​ធ្វើ​ឲ្យ​«ខូច​ប្រយោជន៍»​ទៅ​វិញ​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​អស់​សេចក្តី​ទុកចិត្ត​ និង​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​ក្រុម​ផ្សេងៗ។​

សេចក្តី​រាយការណ៍​បាន​ចោទ​ អ៊ីរ៉ាក់​ និង​ ស៊ីរី​ អំពី​គោល​នយោបាយ​រំលោភ​សិទ្ធិ​សាសនា​ ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ក្រុម​ជ្រុលនិយម​រដ្ឋអ៊ីស្លាម​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ ស៊ីរី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល៕

XS
SM
MD
LG