ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការឃ្លាំមើលសិទិ្ធមនុស្ស​រិះគន់បទ​បញ្ជា​អ៊ីស្រាអែល​ដែល​បង្ក្រាប​ប្រជាជន​ប៉ាឡេស្ទីន​នៅ West Bank


រូបឯកសារ៖ ទាហានអ៊ីស្រាអែលចាប់ខ្លួន​អ្នកថតវីដេអូជនជាតិប៉ាឡេស្ទីនម្នាក់ អំឡុងពេលប៉ះទង្គិចគ្នានៅភូមិ Tuqu នៅ​តំបន់ West Bank កាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

នៅ​ក្នុង​របាយ​ការណ៍ថ្មី​មួយ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​ ​ អង្គការ​ឃ្លាំ​មើល​សិទិ្ធ មនុស្ស​បាន​រិះគន់យ៉ាង​ខ្លាំង​ចំពោះ​បទ​បញ្ជា​របស់​អ៊ីស្រាអែល​បង្ក្រាប​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ West Bank។​ សេចក្តី​ថ្លែង​ការណ៍​និយាយ​ថា អ៊ីស្រាអ៊ែល​តែងតែ​រំលោភ​សិទ្ធិ​ស៊ីវិល​រួម​ទាំង​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី​ សិទ្ធិ​រាយ​ការណ៍​ ឬ​សកម្មភាព​នយោបាយ។​

នៅ​ក្នុង​របាយ​ការណ៍​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និយាយ​ថា​ ​អ៊ីស្រាអែល​ត្រូវ​តែផ្តល់​សិទ្ធិ​ស៊ីវិល​បន្ថែម​ទៀត​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​រស់នៅ​តំបន់​ West Bank។​

លោក​ Omar Shakir ​អ្នក​សរសេរ​របាយ​ការណ៍​បាន​និយាយ​ថា ​អ៊ីស្រាអែល​បាន​បង្កើត​ច្បាប់​គាប​សង្កត់​នេះ​ក្នុង​ឆ្នាំ​១៩៦៧ ​នៅ​ពេល​ដែល​ខ្លួន​កាន់កាប់​តំបន់ ​West Bank។​

ពាក្យ​ពេជន៍​ក្នុង​ច្បាប់មិន​ច្បាស់​ទេ​ដែល​នាំ​ឲ្យ​មនុស្ស​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ដោយ​សារ​បង្ហោះ​ហ្វេសប៊ុក​ ដោយសារ​ការ​តវ៉ា​ដោយ​សន្តិវិធី​និង​ការ​ប្រជុំគ្នា​ក្នុង​ចំណោម​សកម្ម​ជន។​ ​

លោក​ Shakir ​បាន​និយាយ​ពី​ប្រទេស​ហ្សកដានី​មក​ថា​ ចាប់តាំង​ពីអ៊ីស្រាអែល​បាន​និរទេស​លោក​កាលពីខែ​មុន​ដោយសារ​លោក​គាំទ្រ​ចលនា​ដែល​មាន​ឈ្មោះ​ថា​ Boycott, Divestment និង​ Sanctions​ នោះ ​ ​ចលនា​នេះ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​ប្រឆាំង​អ៊ីស្រាអែល​និង​ផលិត​ផល​ទាំង​អស់​ដែល​ផលិត​នៅ​ទីនោះ។ ​លោក​និយាយ​ថា អ៊ីស្រាអែល​កំពុង​អនុវត្ត​ស្តង់ដារ​ច្បាប់ពីរ​ផ្សេង​គ្នា​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ក្បែរ​គ្នា៕

XS
SM
MD
LG