ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ពី​ទីលាន​ប្រហារ​ជីវិត​ជា​សាធារណៈ​របស់​កូរ៉េ​ខាង​ជើង


រូបភាព​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ធ្វើ​ទស្សនកិច្ច​ទៅ​ហាង​ទំនិញ Taesong កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ធ្វើ​ទស្សនកិច្ច​ទៅ​ហាង​ទំនិញ Taesong កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ទីតាំង​ជាច្រើន​រយ​កន្លែង ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវរង​ការ​ចោទ​ប្រកាន់​ថា​ប្រើ​ដើម្បី​អនុវត្ត​ការ​ប្រហារ​ជីវិត ជា​សាធារណៈ​ ដែល​នេះ​ជា​មធ្យោបាយ​មួយ​ក្នុងការ​បំភិត​បំភ័យ​ពលរដ្ឋ។​

អង្គការ​ក្រុម​ការងារ​យុត្តិធម៌​អន្តរកាល​ (Transitional​ Justice ​Working ​Group ) ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​សេអ៊ូល​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​ថា ខ្លួន​បានរក​ឃើញ​ទីលាន​ប្រហារជីវិត​ទាំង​នោះ ​ដោយផ្អែក​ទៅលើ​បទ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​ចុះចូលកូរ៉េខាង​ជើង ​៦១០ នាក់ ​ហើយ​នឹង​ប្រើប្រាស់​រូបភាព​ផ្កាយ​រណប។

អង្គការ​សិទ្ធិ​មនុស្ស​នេះ ​បាន​ដាក់​បញ្ចូល​របាយ​ការណ៍​នានា​អំពីការ​ប្រហារ​ជីវិត មនុស្ស​ជាង​១០នាក់​ នៅក្នុង​ពេល​តែមួយ ​ហើយ​និយាយ​ថា​ ការ​ប្រហារ​ជីវិត​ភាគ​ច្រើន បំផុត​ត្រូវ​គេ​កត់ត្រា​ទុកនោះ​ គឺជា​ការ​ចង​បាញ់​សម្លាប់។​

អង្គការ​នេះបាន​និយាយ​ថា ​មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្តុំគ្នា​មើលការ​ប្រហារ​ជីវិត​នោះ ហើយហេតុផល​មួយ​គឺថា​ការ​ប្រហារ​ជីវិត​ជាសាធារណៈ​នេះគឺដើម្បី​បំបាក់ស្មារតី​ឲ្យ​សាធារណជន​ភ័យខ្លាច។​

អ្នក​និពន្ធ​របាយ​ការណ៍​ម្នាក់​ គឺ​លោក ​ហ៊ីសឹក ស្ស៊ីម (Heeseok Shim) ​និយាយ​ថា​កិច្ចសម្ភាសន៍​ជាមួយអ្នក​ចុះចូល​កូរ៉េខាងជើងបាន​ប្រាប់​ថា ​ការ​ប្រហារជីវិតន​ជា​សាធារណៈ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នេះមិនបាន​កើត​ឡើង​ញឹកញាប់​ទេ ​បើទោះជាវាមិនច្បាស់​លាស់​ថា​តើមាន​មនុស្ស​ជាច្រើន​ត្រូវគេ​សម្លាប់​ដោយ​ស្ងាត់ឬក៏យ៉ាងណា៕

XS
SM
MD
LG