ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ច្រើន​ម៉ឺន​នាក់​បាតុកម្ម​នៅ​ទីក្រុង Barcelona​ ទាមទារ​ឲ្យដោះលែង​មេដឹកនាំ​បំបែក​រដ្ឋ


ក្រុម​បាតុករ​បាញ់​ភ្លើង​លើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ នៅ​ពេល​ពួកគេ​បាតុកម្ម​ដើម្បី​ឲ្យ​ដោះលែង​មេដឹកនាំ និង​សកម្មជន Catalan នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រុម​បាតុករ​បាញ់​ភ្លើង​លើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ នៅ​ពេល​ពួកគេ​បាតុកម្ម​ដើម្បី​ឲ្យ​ដោះលែង​មេដឹកនាំ និង​សកម្មជន Catalan នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

មនុស្ស​ច្រើន​ម៉ឺន​នាក់​បាន​បាតុកម្ម​ណែន​ពេញ​ផ្លូវ​នានា​នៅទីក្រុង Barcelona ​កាល​ពីថ្ងៃសៅរ៍​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​បំបែក​រដ្ឋ​ដែល​ជាប់​ពន្ធនាគារ​ និង​ទាមទារ​ឲ្យ​ទទួល​ស្គាល់​សាធារណ​រដ្ឋ Catalan Republic ជា​រដ្ឋ​បំបែក​ខ្លួន​ពី​អេស្ប៉ាញ។ សាច់​ញាតិ​របស់​មេដឹកនាំ​៨នាក់​នៃ​រដ្ឋាភិបាល​តំបន់ ​ដែល​ត្រូវ​រំលាយ​ និង​សាច់​ញាតិ​សកម្មជន​លេច​ធ្លោ​ពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ បាន​ដឹកនាំ​ក្បួន​បាតុកម្ម​នោះ ដោយ​កាន់​បដា​ដែល​មាន​រូបថត​របស់​ពួកគេ។​ អ្នក​ ដែល​ជាប់​ពន្ធនាគារហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ រួម​មាន​លោក Oriol Junqueras ​ដែល​ជា​អនុប្រធាន​របស់​តំបន់ Catalania។​ ក្នុងសារ​ជា​វីដេអូ​បង្ហោះ​កាលពី​ថ្ងៃ​អាទិត្យ ​ លោក Carles Puigdemont ​ប្រធានាធិបតី​តំបន់ Catalania ដែល​ត្រូវ​ដក​ចេញ​ពីតំណែងបាន​ប្រាប់​អ្នក​គាំទ្រ​ការ​បំបែក​រដ្ឋ​ដែល​ប្រមូល​ផ្តុំគ្នា​នោះ​ថា ​ពួកគេ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំង។​លោក​និយាយ​តាម​សម្តី​ដើម​ថា អ្នក​ទាំងអស់គ្នា​ត្រូវ​តែ​សកម្ម​ឡើង។ យើង​ចង់​ដឹង​អំពី​មតិ​របស់​យើង​ទាំងអស់​គ្នា ទាំង​អ្នក​នៅ​ទី​ក្រុង Brussels ​និង​អ្នក​នៅ​ក្នុង​ពន្ធនាគារ។ ​សូម​អរគុណ! បាតុករ​ជា​ច្រើន​កាន់​ទង់ជាតិ​គាំទ្រឯករាជ្យភាពដោយ​មាន​រូប​ផ្កាយ​ពណ៌​ស និង​ត្រីកោណ​ពណ៌ខៀវ​ពន្លេច​ទង់​ Catalania ​ដែល​មាន​ពណ៌​ក្រហម និង ពណ៌លឿង។​ ប៉ូលិស​ក្រុង Barcelona ​ និយាយ​ថា មនុស្ស​៧៥ម៉ឺន​នាក់​ចូល​រួម​ការ​ប្រមូលផ្តុំ​គ្នា​នេះ។ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ដាក់​កំណត់​ច្បាប់​លើ​តំបន់ Catalonia ភ្លាម​ ក្រោយពី​សភា​តំបន់​នេះ​បាន​បោះឆ្នោត​ទាមទារ​ឯករាជ្យ​កាល​ពី​ថ្ងៃទី២៧ខែតុលា។ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ចាប់​អ្នក​នយោបាយ​បំបែករដ្ឋ​រាប់សិប​នាក់​ដែល​បណ្តាល​ឲ្យ​លោក Puigdemont ​ភៀស​ខ្លួន​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក៕​

XS
SM
MD
LG