ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រញ្ជួយ​ដី​បាន​វាយប្រហារ​លើ​ប្រទេស​ជប៉ុន


ផ្ទះ​សម្បែង​រង​ការ​ខូចខាត​ដោយ​សារ​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Kurayoshi ខេត្ត Tottori ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។
ផ្ទះ​សម្បែង​រង​ការ​ខូចខាត​ដោយ​សារ​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Kurayoshi ខេត្ត Tottori ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

ការ​រញ្ជួយដី​ដ៏​មាន​កម្លាំង​ខ្លាំង​មួយ​បាន​វាយ​ប្រហារ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន។​ ការ​រញ្ជួយដី​ដែល​មាន​កម្រិត​៦.៦ ​នឹង​មាន​ជម្រៅ​រាក់​ត្រឹម​១០​គីឡូម៉ែត្រ​នោះ​ បាន​វាយ ប្រហារ​ទីក្រុង​សមុទ្រ​ Tottori ​បែប​ប្រណិត​របស់​ប្រទេស​ជប៉ុន​នៅ​រសៀល​ថ្ងៃ​សុក្រនេះ។

ការ​រញ្ជួយ​ដី​ដ៏​កក្រើក​ខ្លាំងក្លា​នេះ​ បានធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ដល់​ផ្ទះ​អ្នក​ស្រុក​រាប់​ម៉ឺន ខ្នង។​ មន្ត្រី​ក្រុង ​លោក​ Koji Nakahara​ បាន​និយាយ​ថា​ វា​បាន​រង្គោះរង្គើ​យ៉ាង​សាហាវ នៅ​ឆ្នេរ​សមុទ្រHokuel ។​ តែ​គេ​ពុំ​ទាន់​ឃើញ​មាន​របាយការណ៍​ស្តី​ពី​ចំនួន​មនុស្ស​រង របួស ​និង​ការ​ខូតខាច​ជា​ដំណំ​នោះ​នៅ​ឡើយ​ទេ។

ក្រុម​មន្ត្រី​ផ្នែក​ឧត្តុនិយម​បាន​ព្យាករណ៍​ថា​ ការ​រញ្ជួយ​ដី​នេះ​ទំនង​ជា​មិន​នាំ​ឲ្យ​មាន​រលក យក្ស​ស៊ូណាមី​ទេ៕

XS
SM
MD
LG