ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​វៀតណាម​ចំណេញ​អ្វី​ខ្លះ​ពី​ការ​រៀបចំ​ជំនួប​រវាង​លោក Trump និង​លោក Kim Jong Un?


រូបឯកសារ៖ ជំនួបរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោក Kim Jong Un លើកដំបូងនៅប្រទេសសិង្ហបុរី។ 
រូបឯកសារ៖ ជំនួបរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោក Kim Jong Un លើកដំបូងនៅប្រទេសសិង្ហបុរី។ 

ឥឡូវ​នេះ ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី ២ រវាង​លោក Trump និង​លោក Kim Jong Un ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ គួរតែ​រំពឹង​ថា​នឹង​ទទួល​បាន​លើស​ពី​នេះ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​កិច្ចការ​ប្រទេស​នេះ។

នៅ​ពេល​ប្រទេស​សិង្ហបុរី​ដើរ​តួ​ជា​ប្រទេស​រៀបចំ​ជំនួប​លើក​ដំបូង​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ត្រូវ​បាន​ស្រង់​សម្ដី​និយាយ​ថា កិច្ច​ប្រជុំ​នេះ​នឹង​លើក​កម្ពស់​មុខមាត់​ប្រទេស​របស់​លោក​នៅ​បរទេស។

ឥឡូវ​នេះ ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី ២ រវាង​លោក Trump និង​លោក Kim Jong Un ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ គួរតែ​រំពឹង​ថា​នឹង​ទទួល​បាន​លើស​ពី​នេះ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​កិច្ចការ​ប្រទេស​នេះ។

កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ហាណូយ ដែល​ទំនងជា​ផ្ដោត​លើ​ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ទទួល​បាន​ការ​គោរព​ពី​សហរដ្ឋ​អាមេរិក និង​ពី​កូរ៉េ​ខាង​ជើង។ ករណី​នេះ​ជា​ចំណុច​ល្អ​សម្រាប់​គោល​នយោបាយ​ការបរទេស​ពហុ​ភាគី និង​កេរ្តិ៍​ឈ្មោះ​របស់​វៀតណាម ក្នុង​នាម​ជា​ប្រទេស​គួរ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ការ​វិនិយោគ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ។

លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកល​វិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី និយាយ​ថា៖ «គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​តាំង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង សហរដ្ឋ​អាមេរិក ចិន និង​កូរ៉េ​ខាង​ត្បូង ទុកចិត្ត​ប្រទេស​វៀតណាម​ថា​ជា​ប្រទេស​អព្យាក្រឹត្យ​សម្រាប់​រៀបចំ​ជំនួប​នេះ»។

សេដ្ឋកិច្ច​វៀតណាម​បាន​រីក​ចម្រើន​ខ្លាំង​តាំង​ពី​ចុង​ទសវត្សរ៍ ១៩៨០ មក ហើយ​សេដ្ឋកិច្ច​វៀតណាម​មាន​អត្រា​រីក​ចម្រើន​ប្រចាំ​ឆ្នាំ​ពី ៦ ទៅ ៧ ភាគរយ តាំង​ពី​ឆ្នាំ ២០១២ មក។

អ្នក​ប្រើប្រាស់​អាមេរិកាំង ឥឡូវ​នេះ​សម្លឹង​លើ​ប្រទេស​វៀតណាម​សម្រាប់​ផលិតផល​ស្បែកជើង សំលៀកបំពាក់ និង​គ្រឿង​អេឡិចត្រូនិក ដោយសារតែ​ក្រុមហ៊ុន​អាមេរិកាំង​សម្លឹង​ឃើញ​ប្រជាពលរដ្ឋ​វៀតណាម​ដែល​មាន​ជីវភាព​ធូរធារ​ថា​ជា​ទីផ្សារ​នាំចេញ​មួយ​ដែល​អាច​ទៅ​រួច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG