ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​ថា​ខាង​​សាធារណរដ្ឋកែប្រែ​អនុស្សារណៈ​សម្ងាត់


នាយក​ FBI លោក Christopher Wray ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចប់​បរិញ្ញាបត្រ​ជាតិ FBI កាលពី​ថ្ងៃទី​១៥ ធ្នូ ២០១៧នៅ​ក្នុង​ទីក្រុង​ Quantico។
នាយក​ FBI លោក Christopher Wray ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចប់​បរិញ្ញាបត្រ​ជាតិ FBI កាលពី​ថ្ងៃទី​១៥ ធ្នូ ២០១៧នៅ​ក្នុង​ទីក្រុង​ Quantico។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅក្នុង​គណៈកម្មាធិការ​ផ្នែក​ស៊ើបការសម្ងាត់​នៃ​សភា​តំណាង​រាស្ត្រអាមេរិកាំងបាននិយាយ​កាលពី​ថ្ងៃ​ពុធថា​ខាងសាធារណរដ្ឋនៅ​ក្នុង​គណៈកម្មាធិការនេះ​បានកែប្រែ​អនុស្សារណៈ​សម្ងាត់មួយ​នៅ​មុន​បញ្ជូនវា​ទៅ​សេតវិមាន​ជាជាង​បញ្ជូន​អត្ថបទដើម​ដែល​គណៈកម្មាធិការនេះ​បាន​បង្ហាញសមាជិកសភា​ហើយ​បានទទួល​ការ​យល់ព្រម​ឱ្យ​ចេញ​ផ្សាយ​នៅ​ក្នុង​ការបោះឆ្នោត​មួយ​តាម​បន្ទាត់​នយោបាយ​របស់​គណបក្ស។​

ឯកសារ​នេះ​ដែល​សេតវិមាន​អាច​សម្រេច​ថា​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បង្ហាញ​ការ​លម្អៀង​របស់​ក្រសួង​យុត្តិធ៌ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ Donald Trump។

លោក Adam Schiff បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើទៅ​ឱ្យ​លោក Devin Nunes ប្រធានគណៈកម្មាធិការនេះ​ថា​ប្រជាធិបតេយ្យបាន​រក​ឃើញ​កាល​ពី​យប់ថ្ងៃ​ពុធ​ថា​មាន​ «ការកែសម្រួល» ដែល​សមាជិកគណៈកម្មាធិការនេះមិន​អាច​ពិនិត្យមើល​ឬ​យល់ព្រម​បានទេហើយ​ថា​ការណ៍​នេះ​ជា «ការអំពល់ខ្លាំង»។

លោក Schiff បានមានប្រសាសន៍​ថា៖ «ទោះណាជាការ​កែប្រែ​ភាគ​ច្រើន​មិន​បានកែ​ភាព​ធ្វើឱ្យ​ខុស​ពី​ភាព​ដើមនិង​ភាពមិន​ត្រឹមត្រូវ​នៅ​ក្នុង​ឯកសារ​លោក​ក៏ដោយ​ក៏ការ​កែ​ទាំង​នេះ​មានសារៈសំខាន់ដែរ»។

អ្នកនាំ​ពាក្យ​ម្នាក់​របស់​លោក Nunes បានឆ្លើយតប​ជាមួយ​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ឯកសារ​ត្រូវបញ្ជូន​ទៅ​សេតវិមាន​មាន «ការ​កែ​សម្រួល​តែបន្តិចបន្តួច»​ ហើយ​ថាប្រជាធិបតេយ្យ​ខិតខំប្រឹងប្រែង​បង្វែរ​ការយក​ចិត្តទុកដាក់លើ «ការ​រំលោភ​ត្រូវ​ចែង​ដោយ​ល្អិតល្អន់នៅ​ក្នុង​អនុស្សារណៈនោះ»។

អ្នកនាំ​ពាក្យរូបនេះ​បានថ្លែង​ថា «នៅ​ក្នុង​ការប៉ុនប៉ង​ដ៏​ចម្លែក​ខ្លាំងឡើងៗ​របស់ពួក​គេ​ក្នុង​ការ​រារាំង​ការ​ផ្សព្វផ្សាយ​អនុស្សារណៈនេះ ​ភាគ​តិច​នៅ​ក្នុង​គណៈ​កម្មាធិការ​នេះ​កំពុងត្អូញត្អែរ​អំពី​កំណែ​បន្តិចបន្តួច​នៅ​ក្នុង​អនុស្សារណៈ​នេះដែល​មានរួមបញ្ចូល​ការកែសម្រួល​ទាក់ទិន​នឹង​វេយ្យាករណ៍​និង​កំណែពីរត្រូវ​សុំដោយ​ FBI និង​ក្រុម​ជនជាតិ​ភាគតិច​»៕

XS
SM
MD
LG