ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​​​សភា​​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា​គោល​នយោបាយ​លោក ត្រាំ​ បាន​ក្បត់​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក​


លោក Joe Kennedy III សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។
លោក Joe Kennedy III សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Joe Kennedy បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ «មិន​ត្រឹម​តែ​សំដៅ​វាយ​ប្រហារ​លើ​ច្បាប់​ដែល​ការពារ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​នោះ​ទេ គឺ​វាយ​ប្រហារ​ជ្រុល​ហួស​ហេតុ​តែ​ម្ដង​ទៅ​លើ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​អាមេរិកាំង​សម​នឹង​ទទួល​បាន​ការ​ការពារ​ពេញ​លេញ»។

លោក ​Kennedy ​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​អំពី​ការ​ឆ្លើយតប​ជា​ទម្លាប់​របស់​គណបក្ស​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​ទៅ​កាន់​ការ​ថ្លែង​សុន្ទរកថា​របស់​លោក ត្រាំ​ ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក Kennedy បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​មាន​អារម្មណ៍​វិលវល់ ខឹង និង​ភ័យ​ខ្លាច នៅ​ក្នុង​អំឡុង​ពេល​លោក ត្រាំ​ កាន់​អំណាច​មួយ​ឆ្នាំ​ដំបូង​ជា​ប្រធានាធិបតី។ លោក​បាន​បន្ថែម​ថា លោក ត្រាំ​ បាន​បង្កើត​នូវ​ក្រសួង​យុត្តិធម៌​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ប្រជា​ពលរដ្ឋ​មិន​មែន​ស្បែក​ស និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បន្តិច​ម្ដងៗ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​ការ​បែក​បាក់​គ្នា។

ដោយ​គូស​បញ្ជាក់​អំពី​ពាក្យ​ស្លោក​ថ្មី​នៃ​គណបក្ស​របស់​លោក ដែល​ពាក្យ​ស្លោក​នោះ​សរសេរ​ថា «ដំណោះ​ស្រាយ​ប្រសើរ​ជាង​នេះ» លោក Kennedy វ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​តស៊ូ​ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រសើរ​ជាង​នេះ ក៏​ដូចជា​តស៊ូ​ដើម្បី​ការ​ថែ​រក្សា​សុខភាព​សម្រាប់​កុមារ និង​ឱកាស​អប់រំ​នានា​ដែល​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​អាច​ចំណាយ​បាន។

លោក ​Kennedy ក៏​បាន​តស៊ូ​មតិ​ដើម្បី​គោល​នយោបាយ​ដូច​គ្នា​មួយ​ចំនួន​ដែល​លោក ត្រាំ​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ផ្ទាល់​ខ្លួន​របស់​លោក ដែល​ក្នុង​នោះ​មាន​ទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​យុត្តិធម៌ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG