ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មាធិការ​នៃ​សភា​អាមេរិកាំង​ព្រមាន​​រដ្ឋបាល​ Trump កុំ​ឱ្យ​រារាំង​ការស៊ើបអង្កេត​ស្តី​ពី​ការ​ចោទ​ប្រកាន់​​ប្រធានាធិបតី


រូបឯកសារ៖ លោក​ Adam Schiff ប្រធាន​​គណៈកម្មាធិការ​ខាងការស៊ើបការ​សម្ងាត់​របស់​សភា​អាមេរិកាំង​ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក​ Schiff បាន​មានប្រសាសន៍​នៅក្នុងសន្និសីទ​កាសែត​មួយ​​ក្នុង​សភា Capitol Hill ថា «យើង​ខ្វល់ខ្វាយ​ថា​សេតវិមាន​​នឹង​ប៉ុន​ប៉ង​​បង្អាក់​ការ​ស៊ើប​អង្កេត​របស់​យើង»។

កាល​ពី​ថ្ងៃ​ពុធ​ លោក​ Adam Schiff ប្រធានគណៈកម្មាធិការ​ខាងការស៊ើបការ​សម្ងាត់​របស់​សភា​អាមេរិកាំង​បានព្រមាន​ថា​ កិច្ច​ខិតខំប្រឹងប្រែង​របស់​រដ្ឋបាល​ Trump ក្នុងការ​បង្អាក់​ការ​ស៊ើបអង្កេត​របស់សភា​ ដើម្បី​ចោទ​ប្រកាន់​លោកប្រធានាធិបតី​នឹង​ត្រូវ​បក​ស្រាយ​ថា​ជា​ភស្តុតាង​នៃ​ការ​រារាំងយុត្តិធម៌។​

លោក​ Schiff បាន​មានប្រសាសន៍​នៅក្នុងសន្និសីទ​កាសែត​មួយក្នុង​សភា Capitol Hill ថា «យើង​ខ្វល់ខ្វាយ​ថា​សេតវិមាននឹង​ប៉ុន​ប៉ងបង្អាក់​ការ​ស៊ើប​អង្កេត​របស់​យើង»។

លោក​ Schiff បាន​មានប្រសាសន៍​បន្ថែម​ថា «យើង​ចង់​និយាយ​ដោយ​ច្បាស់​លាស់​ថា​កិច្ច​ខិតខំប្រឹងប្រែង​ណាមួយ​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស ដោយលោកប្រធានាធិបតី​ឬនរណា​ឯទៀត​ក៏​ដោយក្នុង​ការ​ជ្រៀតជ្រែក​ក្នុង​សមត្ថភាព​របស់​សភា​ដើម្បី​កោះ​ហៅ​ពួក​សាក្សី​មាន​ការ​ពាក់ព័ន្ធ​ឱ្យ​មក​ឆ្លើយ​នឹង​សំណួរ​របស់​ពួក​សមាជិក​សភា​នឹង​ត្រូវ​ចាត់ទុក​ថា​ជា​ភស្តុតាង​នៃ​ការ​រារាំង​យុត្តិធម៌»។

មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិកាំង​បានផ្តើមគំនិត​ធ្វើការ​ស៊ើប​អង្កេត​ដើម្បី​ចោទប្រកាន់​លោកប្រធានាធិបតី​កាលពី​សប្តាហ៍មុន​នៅ​ក្រោយមានការ​លាតត្រដាង​សេចក្តី​ល្អិតល្អន់​នៃការ​សន្ទនា​គ្នា​តាមទូរសព្ទ​មួយដែល​នៅក្នុង​នោះ​លោក​ Trump បានសុំ៨ដង​ឱ្យលោកប្រធានាធិបតី​អ៊ុយក្រែន Voloddymyr Zelensky ធ្វើការ​ស៊ើបអង្កេត​លោកអតីត​អនុប្រធានាធិបតី​ Joe Biden បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២០និង​កូនប្រុស​លោក Biden៕

XS
SM
MD
LG