ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ដូណាល់ ​ត្រាំ ​រិះគន់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​អំពី​ការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង


លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កម្មវិធី​ស្វាគមន៍​សហប្រធាន​ថ្មី​ផ្នែក​បុគ្គលិក​របស់​កងកម្លាំង​ប្រដាប់​អាវុធ នៅ​មូលដ្ឋាន​ទ័ព Myer-Henderson Hall កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កម្មវិធី​ស្វាគមន៍​សហប្រធាន​ថ្មី​ផ្នែក​បុគ្គលិក​របស់​កងកម្លាំង​ប្រដាប់​អាវុធ នៅ​មូលដ្ឋាន​ទ័ព Myer-Henderson Hall កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ​ត្រាំ ​កំពុង​បន្ត​រិះគន់ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ផ្តួចផ្តើម​ការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង​ដោយសារ​បណ្តឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់។

ក្នុង​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ Twitter ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ចន្ទ ​លោក​ប្រធានាធិបតី​ត្រាំ​បាន​រិះគន់​ពួក​អ្នក​ចោទ​ប្រកាន់​របស់​លោក ​ហើយ​បាន​ផ្តោត​ខ្លាំង​លើ​ការ​ខឹង​របស់​លោក​ទៅ​លើ​លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាងរាស្រ្ត​ដែល​កាលពី​សប្តាហ៍​មុន​បាន​រិះគន់​ការ​និយាយ​ទូរស័ព្ទរបស់​ប្រធានាធិបតី​ត្រាំ​ជាមួយ​លោក Volodymyr Zelenskiyប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​ត្រាំ ​ក៏​បាន​បញ្ជូនសារ​តាម Twitter អំពី​អត្ថាធិប្បាយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អាចារ្យ​សាសនា​អភិរក្ស​និយម​ម្នាក់​ដែល​បាន​ព្រមានពី​ភាព​គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​ស៊ីវិល ប្រសិនបើ​ប្រធានាធិបតី​ត្រូវ​បាន​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង​នោះ។

អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នោះ ​ចោទ​ប្រកាន់​ថា ប្រធានាធិបតី​ត្រាំ បាន​ស្វះស្វែង​រក​ការ​ជួយ​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Zelenskiy ​នៅ​ក្នុង​ការ​ជីក​កកាយ​រក​ព័ត៌មាន​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​របស់​លោក Joe Biden ​អតីត​អនុ​ប្រធានាធិបតី ​និង​លោក Hunterដែល​ជា​កូន​ប្រុស​របស់​លោក​ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តី​សង្ឃឹម​របស់​លោក Bidenដើម្បី​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក​ត្រាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០២០។ សេតវិ​មាន ​កាល​ពី​សប្តាហ៍​មុន ​បាន​ចេញផ្សាយ​ឯកសារ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ៕

XS
SM
MD
LG