ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​​​ហុងកុង​​​បំបែក​​​អ្នក​​​តវ៉ា​​​​​​ដែល​​​លម្អៀង​​​ទៅ​​​លទ្ធិប្រជាធិបតេយ្យ


​​ក្រុម​​​សកម្មជន​​​​​អ្នក​​​ច្បាប់​​​​គាំទ្រ​​​​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​បាន​​​លើ​​​បដា​​​ផ្សេងៗ​​​ដើម្បី​​​ធ្វើការ​​​តវ៉ា​​​ក្នុង​​​អំឡុង​​​ពេល​​​ដែល​​​លោក​​​ Li Fei​​​កំពុង​​​និយាយ​​​ទៅ​​​កាន់​​​សមាជិក​​​សភា​​​ហុងកុង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ០១​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៤។

ប៉ូលិស​ក្រុង​ហុងកុង​បាន​បំបែក​សកម្មជន​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​ ​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​ទាំង​នោះបាន​ស្រែក​ចំអក​ដាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ចិនខណៈ​ពេល​មន្ត្រី​រូប​នោះ​ព្យាយាម​ពន្យល់​អំពី​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​លើ​ការ​រឹតបន្តឹងការ​ជ្រើសរើស ​តំណាង​បេក្ខភាពសម្រាប់​តំណែង​អ្នក​គ្រប់គ្រង​ថ្មី​លើ​ដែនដី​ហុង​កុង​។​

អ្នក​តវ៉ា​លម្អៀង​ទៅ​លទ្ធិប្រជាធិបតេយ្យ​បាន​ស្រែក​ចំអក​ដាក់លោក​ Li​ Fei ​នាយករងគណៈកម្មាធិការអចិន្ត្រៃយ៍​សភា​ជាតិ​របស់​ប្រជាជន​ចិន​នៅ​ពេល​ដែលមន្ត្រី​ជាន់​ខ្ពស់​ចិន​រូប​នោះផ្ដើម​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​ហុងកុង​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ ​

​ទោះបី​ជា​យ៉ាងណាក្ដី​លោក​ Li ​បាន​បន្តថ្លែង​សុន្ទរកថា​របស់​លោក​ក្រោយ​ពេល​ដែលប៉ូលិស​បាន​ប្រើ​កម្លាំង​បណ្ដេញក្រុម​បាតុករ​ចេញ​ពី​ទីកន្លែង​ប្រជុំ​។លោក ​អះអាង​ថា​សេចក្ដី​សម្រេច​របស់​ទីក្រុង​ប៉េកាំង​ធ្វើ​ឡើងដើម្បី​ការពារ​វិធាន​ច្បាប់​នឹងថែរក្សា​ស្ថិរភាព​នៅ​ក្នុង​ទី​ក្រុង​ហុងកុង​។ក៏​ប៉ុន្តែ​លោក​ Lester Shum ​អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​និស្សិត​ហុងកុង​និយាយ​ថា ​ការ​ស្រែក​ចំអករបស់​ក្រុម​អ្នក​តវ៉ាដាក់​ឲ្យ​លោក​ Li ​គឺ​ជា​ការសម្ដែង​ការ​អាម៉ាស់​និង​ការ​ខូចចិត្ត​របស់​ប្រជារាស្ត្រ​ហុងកុង​៕

XS
SM
MD
LG