ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​​លទ្ធិប្រជាធិបតេយ្យ​​​នៅ​​​​​​ហុងកុង​​​​​​រិះគន់​​​រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង

ក្រុម​​​អ្នក​​​តវ៉ា​​​កំពុង​​​គ្រវី​​​ទូរស័ព្ទ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​ក្រោយ​​​ពី​​​រដ្ឋាភិបាល​​​ប្រទេស​​​ចិន​​​បាន​​​ច្រានចោល​​​ការ​​​តែ​​​តាំង​​​ដោយ​​​សេរី​​​​​​​​​អំពី​​​​​​​​​បេក្ខជន​​​សម្រាប់​​​ឈ​​​ឈ្មោះ​​​ជា​​​មេដឹកនាំ​​​ថ្មី​​របស់​​​ទីក្រុង​​​ហុងកុង​​​។ 

សកម្មជន​អ្នកលម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ហុងកុង​បាន​រិះគន់​ខ្លាំង​ៗ​ដល់​សេចក្ដី​សម្រេចរបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ក្នុង​ការ​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង​លើ​ការ​ជ្រើសតាំង​បេក្ខជនសម្រាប់​បន្តតំណែង​មេដឹកនាំថ្មី​នៅ​ទីក្រុងហុងកុង​។​

កាល​ពី​ថ្ងៃ​អាទិត្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ដ៏​មាន​អំណាច ​ក្នុង​សភា​ប្រទេស​ចិនបាននិយាយ​បេក្ខជនដែល​ក្លាយទៅ​ជា​មេដឹកនាំ​ថ្មី​នៅហុង​កុង​នា​ពេល​ខាង​មុខ​ត្រូវគាំទ្រ​ដោយ​សន្លឹក​ឆ្នោត​ភាគច្រើនពី​គណៈកម្មាធិការ​ជ្រើសតាំង​មួយ ​ដែលតំណាង​ឲ្យ​ប្រជាពលរដ្ឋទូទៅ​របស់​ចិន។​ ក្រុម​អ្នក​លម្អៀង​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​និយាយ​ថា​អ្វី​ៗត្រូវបាន​ទីក្រុង​ប៉េកាំង​រៀបចំ​រួច​អស់​ទៅ​ហើយ។​សេចក្ដី​សម្រេច​នេះ​ទំនង​ជា​មិននាំឲ្យ​បេក្ខជន​ប្រឆាំង​ណា​ម្នាក់​អាច​ឈ្មោះបោះឆ្នោត​ក្នុង​ឆ្នាំ២០១៧​ទេ​។​

ភ្លាម​នៅ​ក្រោយ​សេចក្ដី​សម្រេចខាង​លើ ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្រុម​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​រាប់​រយ​នាក់​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅបរិវេណឱទ្យាន​មួយ​ក្នុង​ទីក្រុង​ហុងកុង​ដែល​ស្ថិត​នៅ​ខាងក្រៅ​អាគារ​អង្គការ​នីតិប្បញ្ញត្តិ​របស់​ដែន​ដី​នេះ។​ពួកគេ​ហៅ​ការ​ពិនិត្យ​បេក្ខជន​ជាមុន​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​៕

XS
SM
MD
LG