ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ហុងកុង​ជជែក​ដេញដោល​ចុងក្រោយ​លើ​សំណើ​ច្បាប់​អំពី​ភ្លេង​ជាតិ​ចិន


រូបឯកសារ៖ មេដឹកនាំក្រុងហុងកុង លោកស្រី Carrie Lam ធ្វើសន្និសីទសារព័ត៌មាននៅ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ មេដឹកនាំក្រុងហុងកុង លោកស្រី Carrie Lam ធ្វើសន្និសីទសារព័ត៌មាននៅ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

រដ្ឋសភា​ហុងកុង​បាន​ចាប់ផ្ដើម​ការ​ជជែក​ដេញដោល​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​សំណើ​ច្បាប់​ដ៏​ប្រទាំងប្រទើស​មួយ​ដែល​ចាត់ទុក​ការ​មិន​គោរព​ភ្លេង​ជាតិ​ចិន​ថា​ជា​បទ​ឧក្រិដ្ឋ។

នីតិវិធី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​បង្អាក់ នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​ដែល​មាន​ទំនោរ​ទៅ​រក​ប្រជាធិបតេយ្យ ២ រូប បាន​ប្រញាប់ប្រញាល់​ទៅ​ខាង​មុខ​អង្គ​ប្រជុំ និង​លើក​ស្លាក​ដែល​សរសេរ​អក្សរ​ថា «របប​ដ៏​គ្រោះថ្នាក់​មួយ​ជះ​ក្លិន​ស្អុយ​រាប់​ម៉ឺន​ឆ្នាំ» មុន​ពេល​ទម្លាក់​ក្រឡ​មួយ​ដែល​មាន​ទឹក​ស្អុយ​ទៅ​លើ​ដី។ សមាជិក​សភា​នានា​ត្រូវ​បាន​គេ​ឲ្យ​ចាកចេញ​ពី​អង្គ​ប្រជុំ​នោះ។

សំណើ​ច្បាប់​នេះ​មាន​បំណង​ដាក់​ទោស​អ្នក​ដែល​មើលងាយ​ភ្លេង​ជាតិ​ចិន​ដោយ​ចេតនា​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ជាង ៦ ពាន់​ដុល្លារ​អាមេរិក។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ឆ្នាំ​មុន ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទង្វើ​របស់​អ្នក​ចូលរួម​មើល​ការ​ប្រកួត​បាល់​ទាត់​មួយ​ចំនួន ដែល​តែងតែ​ស្រែក​ឌឺដង​ឲ្យ​ភ្លេង​ជាតិ​ចិន។

ទីក្រុង​ហុងកុង​ហ៊ុមព័ទ្ធ​ដោយ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ ដែល​ជា​រឿយៗ​មាន​លក្ខណៈ​ហិង្សា នៅ​ក្នុង ៦ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០១៩។ ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​ដោយសារ​សំណើ​ច្បាប់​បត្យាប័ន ដែល​ចុងក្រោយ​បាន​វិវវត្ត​ទៅ​ជា​ការ​ទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ប្រសើរ​ជាង​មុន។

ពលរដ្ឋ​ហុងកុង​ជា​ច្រើន​ខ្លាច​ថា ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ត្រូវ​បាន​សេក​រិចរឹល​ដោយសារ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ទីក្រុង​ហុងកុង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG