ហុងកុង —
នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងហុងកុងបានប្រារព្ធខួបទី ៣១ នៃការបង្ក្រាបនៅទីលាន Tiananmen ដោយរៀបចំពិធីដុតទាន ដែលបានគ្រោងធ្វើឡើងនៅទូទាំងទីក្រុង បន្ទាប់ពីអាជ្ញាធរបានហាមឃាត់មិនឲ្យរៀបចំពិធីនេះទ្រង់ទ្រាយធំ នៅចំពេលដែលពលរដ្ឋកំពុងមានកំហឹងទាក់ទិននឹងសំណើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង។
ខួបនៃការបង្ក្រាបនៅទីលាន Tiananmen នេះ កើតឡើងចំថ្ងៃនៃភាពតានតឹងនយោបាយមួយទៀតនៅក្នុងទីក្រុងហុងកុង ដោយសារតែសមាជិករដ្ឋសភានៃទីក្រុងនេះបានអនុម័តលើសំណើច្បាប់មួយដែលចាត់ទុកការមិនគោរពភ្លេងជាតិចិនជាបទឧក្រិដ្ឋ។
អ្នករៀបចំខួបទី ៣១ នៃការបង្ក្រាបនៅទីលាន Tiananmen នេះ បានអំពាវនាវឲ្យពលរដ្ឋហុងកុងដុតទាន នៅម៉ោង ៨ យប់៕