ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​ប្រជាធិបតេយ្យ​ហុងកុង​មាន​បន្ត​ក្នុង​សប្តាហ៍​ទី​២​ទៀត


បុគ្គលិក​ស៊ីវិល​នៃ​ទីក្រុង​ហុងកុង​បាន​វិលត្រឡប់​ទៅ​ធ្វើ​ការងារនៅ​ទី​ស្នាក់ការ​នានា​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​តំបន់​នោះអស់​រយៈ​ពេល​ជាង​១សប្តាហ៍​បាន​ស្ងប់​ស្ងាត់។

​ពួក​បុគ្គលិក​បាន​ត្រូវ​អនុញ្ញាតិ​ឲ្យ​ឆ្លង​កាត់​តាម​របាំង​របស់​ពួក​បាតុករ​ដោយ​គ្មាន​ការ​បញ្ឈប់។

លោក Tim Fung ​ជា​បុគ្គលិក​ស៊ីវិលនិយាយ​ថា៖ «ខ្ញុំ​គោរព​សិទ្ធិ​របស់​ពួក​បាតុករ​សម្តែង​មតិ​របស់​ពួក​គេ ​ក៏​ប៉ុន្តែ​ពួក​គេ​ក៏ចាំ​បាច់​គោរព​សិទ្ធិ​របស់​យើង​ដើម្បី​វិល​ត្រឡប់​ទៅ​ការិយាល័យ​របស់​យើង​ដើម្បី​ធ្វើ​ការ​ដែរ។»

​ចំនួន​បាតុករ​បាន​ធ្លាក់​ចុះមក​ត្រឹម​រាប់​រយ​នាក់។ ​កាល​ពី​មួយ​សប្តាហ៍​កន្លង​មក​នេះ ​បាតុករ​រាប់​ម៉ឺន​នាក់​បាន​នៅ​ពាសពេញ​ផ្លូវ​នានា​ដែល​នៅ​ទី​នោះ ​ការ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ ​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​លើក។

​ពួក​រដ្ឋ​អំណាច​បាន​កំណត់​ពេល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​បោស​សម្អាត​ផ្លូវ​នានា ហើយ កន្លែង​ធ្វើ​ពាណិជ្ជកម្ម ​សាលា​រៀន​និង​ការិយាល័យ​រដ្ឋាភិបាល ​អាច​បើក​ទ្វារ​ឡើង​វិញ​បាន។

​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​ដក​របាំង​ចេញ​ពី​ផ្លូវ​ចេញ​ចូល​ខ្លះ​ទៅ​កាន់ការិយាល័យ​របស់​រដ្ឋាភិបាលនៅ​កណ្តាល​ក្រុង​ហើយ​បាន​ចាក​ចេញ​ពី​តំបន់​នោះ។ ​ក៏ប៉ុន្តែ​បាតុករ​បាន​បង្ហាញ​នូវ​ការ​បែក​បាក់​គ្នា ​ហើយ​បាតុករ​ខ្លះ​បាន​ប្តេជ្ញា​ថា​មិន​ចាក​ចេញ​ពី​ទី​នោះ៕

XS
SM
MD
LG