ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកោះហុងកុងបានគំរាមថានឹងចូលកាន់កាប់អគាររដ្ឋាភិបាលជាច្រើន បើសិនជានាយកប្រតិបត្តិនៃកោះនេះដែលជាមិត្តជាមួយក្រុងប៉េកាំងមិនព្រមលាឈប់ពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះទេ។
ក្រុមនិស្សិតបាតុករបានទុកពេលជូនលោក Leung Chun-ying រហូតដល់អាធ្រាតថ្ងៃព្រហស្បតិ៍នេះ ដើម្បីលាឈប់ ហើយពួកគេបានចាប់ផ្តើមធ្វើយុទ្ធនាការជាស្រេចហើយនៅខាងខាងក្រៅការិយាល័យរបស់លោក នៅក្នុងទីក្រុង ដែលមានស្វ័យភាពពាក់កណ្តាលមួយនេះ របស់ប្រទេសចិន។
ក្រុមបាតុករជាច្រើនម៉ឺននាក់បាននៅរាំងផ្លូវធំៗជាច្រើនតាំងពីថ្ងៃសុក្រមុន តែអ្នកនាំពាក្យនគរបាលម្នាក់បានព្រមានថា នឹងមានការឆ្លើយតបដ៏ខ្លាំងមួយសិនជាពួកបាតុករហ៊ានចូលឬប៉ុនប៉ងរាំងផ្លូវអគាររបស់រដ្ឋាភិបាល។
លោក Leung មិនបានបង្ហាញសញ្ញាថា លោកមានគោលបំណងនឹងចុះចេញពីតំណែងទេ ដោយបានប្រកែកមិនព្រមជួបជាមួយក្រុមនិស្សិតបាតុករនោះថែមទៀត៕