ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ចែក​រំលែក​ព័ត៌មាន​អំពី​ការចូល​សញ្ជាតិ​ដល់​ការ​ធ្វើ​ជំរឿន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ការ​ព្យាយាម​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ចូល​សញ្ជាតិ​ នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​ឆ្នាំ២០២០ កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ការ​ព្យាយាម​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ចូល​សញ្ជាតិ​ នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​ឆ្នាំ២០២០ កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ យល់​ព្រមថា​នឹង​ចែក​រំលែក​ព័ត៌មាន​ស្តី​អំពី ការចូល​សញ្ជាតិ​ទៅដល់​ការិយាល័យ​ជំរឿន​អាមេរិក​ដែលនេះ​ជាផ្នែក​មួយ​នៃ​បទ​បញ្ជា របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ដើម្បី​ប្រមូល​ទិន្នន័យ​ស្តីអំពី​ថា​នរណា​បាន​ចូល​សញ្ជាតិ​បន្ទាប់​ពី​ការ​ច្រាន​ចោល​របស់​តុលាការ​កំពូល​មិនឲ្យ​សួរ​សំណួរ​អំពី​ការចូល​សញ្ជាតិ​ក្នុង​សំណុំ​បែបបទ​ជំរឿន​ក្នុង​ឆ្នាំ​២០២០។

បទ​បញ្ជា​របស់​លោក ​ត្រាំ​ ស្ថិត​នៅក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​ក្នុង​តុលាការ​សហព័ន្ធ ​តែ​ជា​មួយ​គ្នា​នេះ​ ក្រសួង​សន្តិសុខ​មាតុភូមិ ​កាលពី​ពីរសប្តាហ៍​កន្លង​ទៅ ​បាន​ប្រកាស យល់​ព្រម​ក្នុង​របាយការណ៍​មួយ។ ​សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា​ក្រសួង សន្តិសុខ​មាតុភូមិ​ យល់​ព្រម​ចែក​រំលែក​ព័ត៌មាន​ដែល​ជា​កំណត់​ត្រា​រដ្ឋបាល​ដើម្បី​ជួយ​ការិយាល័យ​ជំរឿន​ក្នុងការ​កំណត់​ចំនួន​ពលរដ្ឋ​ចូល​សញ្ជាតិ​ និង​ពលរដ្ឋ​ដែល​មិន​មែន​សញ្ជាតិ​អាមេរិក​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អាមេរិក​ក៏ដូចជា​ចំនួន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ផង​ដែរ។

ព័ត៌មាន​ត្រូវ​ចែក​រំលែក​ទាំង​នោះ​ មាន​រួម​ទាំង​ព័ត៌មាន​ស្តីអំពី​ប័ណ្ណ​សម្គាល់​ខ្លួន​ដែល​លោក ​ត្រាំ​បាន​បញ្ជា​ឲ្យមាន​ការ​ប្រមូល​ពីក្រសួង​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋ​ទាំង​៥០ បន្ទាប់​ពី​តុលាការ​កំពូល​បាន​ប្រឆាំង​នឹង​បទបញ្ជា​លោក ​ត្រាំ​កាល​ពីរដូវ​ក្តៅ​ឆ្នាំ​ទៅ ហើយ​សម្រេច​ថា​សំណួរ​ស្តីអំពី​សញ្ជាតិ​មិនត្រូវ​បាន​អនុញាត​ឲ្យសួរ​ទេ​នៅពេល​ធ្វើ ជំរឿន​នៅឆ្នាំ​២០២០​នេះ៕

XS
SM
MD
LG