ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​កំពុង​នៅ​ទីក្រុង​វីយែន​ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់


រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ John Kerry ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​វីយែន (Vienna) កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ John Kerry ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​វីយែន (Vienna) កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។

លោក ​John Kerry ​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​និយាយ​ថា ​អ្នក​ចរចា​អំពី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​មាន​សង្ឃឹម​ថា ​នឹង​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ ប៉ុន្តែ​ពួកគេ​នៅ​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​ខ្លះៗ​ទៀត។​

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ធ្វើ​អធិប្បាយ​ដូច្នេះ​នៅ​ទីក្រុង​វីយែន (Vienna) ​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​លោក​ចាប់ផ្តើម​កិច្ចពិភាក្សា​សម្ងាត់​ជា​បន្តបន្ទាប់​ជាមួយ​លោក​ Mohammad Javad Zarif ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់។​

លោក​ Mohammad Javad Zarif​ និយាយ​ថា​ ភាគី​ទាំង​ពីរ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ជឿនលឿន​ទៅ​មុខ។​ លោក​និយាយ​ថា​ ប្រសិន​បើភាគី​មួយ​បោះ​ជំហាន​ជា​វិជ្ជមាន ​ហើយ​មិន​ធ្វើ​ការ​ទាមទារ​ហួស​ហេតុ​ នោះ​ប្រាកដ​ជា​នឹង​មាន​ការ​ព្រមព្រៀង ​ដែល​មាន​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា។ ​

លោក​ Laurent Fabius​ រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​និយាយ​ថា​ មាន​លក្ខខណ្ឌ​ពិបាកៗ​ចំនួន​បី ​ដែល​ត្រូវ​ដោះស្រាយ ​ទើប​អាច​មាន​កិច្ច​ព្រមព្រៀង​ដ៏​ជោគជ័យ។​ លក្ខខណ្ឌ​ទាំង​នោះ​គឺ​អ៊ីរ៉ង់​ត្រូវ​យល់ព្រម​ឲ្យ​មាន​អធិការ​កិច្ច​ទូលំទូលាយ​នៅ​កន្លែង​ធ្វើ​នុយក្លេអ៊ែរ​ កំណត់​ព្រំដែន​អ៊ីរ៉ង់​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ ​និង​ដាក់​ទណ្ឌកម្ម​វិញ​ បើអ៊ីរ៉ង់​រំលោភ​កិច្ច​ព្រមព្រៀង​នេះ។​ ​

លោក​ថ្លែង​ដូច្នេះ​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពីថ្ងៃសៅរ៍ ​ក្រោយពី​បាន​ទៅ​ដល់​កន្លែង​ចរចា។​ លោក Kerry​ បាន​ជួប​ជាមួយ​លោក ​Fabius ​ក្រោយពី​លោក​ទាំងពីរ​បាន​ជួប​ជាមួយ​លោក ​Zarif៕

XS
SM
MD
LG