ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ Hezbollah និយាយថាការវាយប្រហារ​ដោយ​អ៊ីស្រាអែល​បាន​សម្លាប់​យុទ្ធជន​ខ្លួន​មួយ​ចំនួន​


រូបភាព​បង្ហាញ​ពី​ទីតាំងរបស់​​អ៊ីស្រាអែល​មើល​ពី​ភូមិ​ Kfar Shouba​ ជាប់​ព្រំដែន​លីបង់​ និង​អ៊ីស្រាអែល​។ក្រុម​ Hezbollah និយាយថាការវាយប្រហារ​ដោយ​អ៊ីស្រាអែល​បាន​សម្លាប់​យុទ្ធជន​ខ្លួន​មួយ​ចំនួន​។
រូបភាព​បង្ហាញ​ពី​ទីតាំងរបស់​​អ៊ីស្រាអែល​មើល​ពី​ភូមិ​ Kfar Shouba​ ជាប់​ព្រំដែន​លីបង់​ និង​អ៊ីស្រាអែល​។ក្រុម​ Hezbollah និយាយថាការវាយប្រហារ​ដោយ​អ៊ីស្រាអែល​បាន​សម្លាប់​យុទ្ធជន​ខ្លួន​មួយ​ចំនួន​។

ក្រុម​ Shi'ite Hezbollah នៃប្រទេស​លីបង់​និយាយ​ថា​យុទ្ធជន​ខ្លួន​មួយ​ចំនួនត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកា​សមួយ​ដោយ​អ៊ីស្រាអែល​ នៅ​ក្នុង​ប៉ែក​ស៊ីរី​នៃ​តំបន់​ Golan Heights។​

កង​ទ័ពអ៊ីស្រាអែល​ បានប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ទេ​ ក៏​ប៉ុន្តែ​ប្រភព​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​និយាយ​ថា​ឧទ្ធម្ភាគចក្រ​អ៊ីស្រាអែល​ មួយ​គ្រឿង​បានបាញ់​កាំជ្រួច​មីស៊ីល ២​គ្រាប់​កាល​ពី​ថ្ងៃអាទិត្យ​នៅ​ជិត​ Quneitra ដែលស្ថិត​នៅ​កៀក​នឹង​ខ្សែបន្ទាត់​បែង​ចែក​ផ្នែក​ស៊ីរី​នៃតំបន់​ Golan Heightsពី​ប៉ែក​ដែល​អ៊ីស្រាអែល​ កាន់​កាប់។​

ទីភ្នាក់​ងារ​ព័ត៌មាន​បានរាយការណ៍​ថា​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ត្រូវ​សម្លាប់​មាន​មេបញ្ជាការ​ម្នាក់​របស់​ក្រុម Hezbollah។​លោក Jihad Mughniyeh ដែល​ជា​កូន​ប្រុស​លោក​ Imad Mughniyeh មេដឹកនាំ​យោធា​របស់​ពួក​ Hezbollah ដែល​បានត្រូវ​សម្លាប់​ ជាជន​ម្នាក់​ក្នុង​បណ្តា​អ្នក​ដែល​បានបាត់បង់ជីវិត​ក្នុង​ការ​វាយ​ប្រហារ​នោះ។​

បណ្តាញ​ទូរទស្សន៍​ MTV របស់​លីបង់​បាន​ផ្សាយ​ថា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ បាន​យក​ជាទីដៅនៃ​ការ​វាយ​ប្រហារ​មក​លើ​កន្លែង​បាញ់គ្រាប់​រ៉ូកែត មួយ​ដែល​បានប្រុង​ប្រៀប​បាញ់​ប្រឆាំង​នឹង​អ៊ីស្រាអែល​៕

XS
SM
MD
LG