ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម Hezbollah ៖ ការវាយ​ប្រហារ​តាមអាកាស​​អ៊ីស្រាអែល​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​នៅ​ស៊ីរី


អ្នកទោសលីបង់ Samir Kantar ដែល​ត្រូវ​បាន​ដោះលែង​ដោយ​ចម្រូង​​ចម្រាស់​​ដោយ​​អ៊ីស្រាអែល​​ក្នុង​ការ​ដោះ​ដូរ​​អ្នកទោស​​កាល​ពី​​ឆ្នាំមុន
អ្នកទោសលីបង់ Samir Kantar ដែល​ត្រូវ​បាន​ដោះលែង​ដោយ​ចម្រូង​​ចម្រាស់​​ដោយ​​អ៊ីស្រាអែល​​ក្នុង​ការ​ដោះ​ដូរ​​អ្នកទោស​​កាល​ពី​​ឆ្នាំមុន

ក្រុមសកម្មប្រយុទ្ធ​លីបង់ Hezbollah បាននិយាយ​ថាការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដោយ Israel នៅ​ជិត​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរីបាន​ធ្វើឱ្យ​លោក Samir Katar បាត់បង់ជីវិត។​ លោក Kantar ជា​មេដឹកនាំម្នាក់នៃ​ពួក​ Hezbollah ដែល​បាន​ជាប់ពន្ធនាគារ៣​ទសវត្សរ៍​ដោយ​សារ​លោក​បាន​សម្លាប់ជន​ជាតិ​ Israel បី​នាក់។​

លោក kantar ដែល​គេ​ស្គាល់ថា​ជា"ព្រឹទ្ធបុរសនៃ​ក្រុម​អ្នកទោសលីបង់"ដោយសារ​លោក​ជា​អ្នកទោស​អារ៉ាប់ដែល​ជាប់ឃុំឃាំង​យូរជាង​គេ​ក្នុង​ប្រទេស Israel​ ជា​សមាជិក​ម្នាក់​ក្នុង​បណ្តាពួក​សមាជិករាប់រយ​នាក់នៃ​ក្រុម Hezbollah ដែល​បានទៅ​កាន់ប្រទេសស៊ីរី​ដើម្បី​រួម​ប្រយុទ្ធជាមួយ​កងកម្លាំង​ប្រធានាធិបតី​ Bashar al-Assad ចាប់តាំង​ពី​សង្គ្រាម​ស៊ីវិល​បាន​ចាប់ផ្តើម​នៅ​ទី​នោះ​កាល​ពីខែមិនា​ ​ឆ្នាំ២០១១មកម្លេះ។​

ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​យប់ថ្ងៃ​សៅរ៍ត្រូវចំអាគារ​មួយដែល​លោក​ស្នាក់អាស្រ័យ​ក្នុង​តំបន់ Jaramana នៅជាយ​ក្រុងខាង​ត្បូងរដ្ឋធានី​ដាម៉ាស់។ស៊ីរ៉ែន​វាយឆ្មក់​តាម​អាកាស​បា​នបន្លឺនៅ​ក្នុងប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អាទិត្យដែល​បង្ហាញ​អាចនឹង​មាន​ការ​វាយ​ប្រហារ​ដោយរ៉ុក្កែតពី​ប្រទេស​លីបង់ ទោះបី​ជា​គេដឹង​មិនច្បាស់​ថា​មាន​ការ​បាញ់រ៉ុក្កែតមែន​ឬមិនមែន​។​

គ្មានការ​អត្ថាធិប្បាយ​ជា​បន្ទាន់ពីប្រទេស​អ៊ីស្រាអែលដែល​បាន​វាយ​ប្រហារ​លើ​ទិសដៅ​ជា​ច្រើន​ក្នុង​ប្រទេស​ស៊ីរីកាល​ពី​ប៉ុន្មានឆ្នាំ​មុន​នេះ​ ដោយភាគ​ច្រើន​ជា​ក្បួន​ដែល​ Israel និយាយ​ថា​ជា​អាវុធ​និង​គ្រឿងផ្គត់ផ្គង់​ឯទៀតដែល​ត្រូវ​បាន​បញ្ជូន​តាម​ប្រទេស​ស៊ីរី​ទៅ​កាន់ប្រទេសលីបង់៕

XS
SM
MD
LG