ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ដឹកនាំ​សហគ្រិន​វ័យក្មេង ផ្តល់​យោបល់​ឲ្យ​ធ្វើ​ការ​ស្ទង់មតិ​អំពី​ការ​ប្រព្រឹត្ត​របស់​មន្ត្រី​អនុវត្ត​ច្បាប់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ដឹកនាំ​យុវជន​ខាង​ការ​ជំរុញ​សុចរិត​ភាព​ក្នុង​វិស័យ​សហគ្រិនភាព​នៅ​​ប្រទេស​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល អាច​ធ្វើ​ការ​ស្ទង់​មតិ​ពី​អាជីវករ ​ឬ​សហគ្រិន ដែល​បាន​ប្រឡូក​ក្នុង​ការ​ដាក់ពាក្យ​ស្នើ​សុំ​បើក​អាជីវកម្ម​ ឬ​​​សហគ្រាស​ផ្សេង​ៗ ដើម្បី​ដឹង​ឲ្យ​ប្រាកដ​ថាតើ​ដំណើរ​ការ​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​កម្រិត​ណា។ អ្នកស្រី ប៉េង ឡូឌី អនុ​ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អង្គការ​ផេក​កម្ពុជា ​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី​​ Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ ខែ​តុលា​ ឆ្នាំ​២០២០ ​ថា៖ «‍ច្បាប់​ពិត​ជា​បាន​ចែង​អំពី​នីតិវិធី​អី​អញ្ចឹង​មែន ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​មិន​ទាន់​រលូន​ស្រប​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ទេ។ ជួនកាល​អ្នក​ពី​លើ​ថា​អញ្ចឹង​ហើយ តែ​អ្នក​អនុវត្ត​ផ្ទាល់​ មិន​ស៊ីសង្វាក់​គ្នា។ បើ​ចង់​ដឹង​ថា​តើ​ការ​ធ្វើ​ច្បាប់​មក​ហ្នឹង និង​អ្នក​អនុវត្តផ្ទាល់​យ៉ាង​ណា គាត់​អាច​ធ្វើ​ការ​ស្ទង់​មតិ​បាន​ជា​មួយ​សហគ្រិន ជាមួយ​អាជីវករ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​០៨ ខែ​តុលា​ ឆ្នាំ​២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG