ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មេដឹកនាំ​សង្គម​ស៊ីវិល​ថា សំឡេង​ពលរដ្ឋ​រួម​គ្នា នឹង​ជំរុញ​មេដឹកនាំ​ពិភពលោក​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ឥត​គិត​ថ្លៃ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​​​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ព្យាយាម​បង្កើត​វ៉ាក់សាំង​ឬ​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​១៩ មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា​ មាន​តែ​ពលរដ្ឋ​នាំ​គ្នា​ចូលរួម​បំពង​សំឡេង​ឲ្យ​កាន់តែ​ខ្លាំង​ទេ ទើប​អាច​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​ចែកចាយ​វ៉ាក់សាំង​កូវីដ​១៩​ ដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ទូទៅ​ក្នុង​សកលលោក​បាន។ លោកស្រី  លឹម សូលីន នាយិកា​អង្គការ​ Oxfam ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី​​ Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ថា៖ «‍យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ម្នាក់​ៗ​ ជា​បុគ្គល​ យើង​មិន​មាន​កម្លាំង​អី​ក្លាំង​ទេ តែ​បើ​យើង​ធ្វើ​ការ​ជាមួយ​គ្នា ធ្វើ​ការ​ទាំង​អស់​គ្នា​ យើង​នឹង​ជោគជ័យ បើ​ប្រជាជន​ទាំង​អស់​ចូលរួម​ទាំង​អស់​គ្នា»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៨​ ខែ​មិថុនា ឆ្នាំ​២០២០)

XS
SM
MD
LG