ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ដើម្បី​ទាក់ទាញ​វិនិយោគិន​ធំៗ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូមតិ​​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​កង្វះ​ឯករាជ្យ​ភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ ស្ទាក់ស្ទើរ​ក្នុង​ការ​​បោះ​ទុន​វិនិយោគ​ក្នុង​ប្រទេស​ឬ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​ផ្សេង​ដើម្បី​ដោះស្រាយ​វិវាទ។ លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី​​ Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១០ ​ខែ​កញ្ញា​ឆ្នាំ​២០២០​ថា៖ «‍មក​ដល់​ពេល​នេះ​ហើយ​ ​ប្រទេស​កម្ពុជា គួរ​តែ​ចាប់ផ្តើម​គិត​អំពី​ការ​ធានា​បាន​​យុត្តិធម៌​សង្គម ដោយ​កែសម្រួល​ឲ្យ​តុលាការ​យើង​ឯករាជ្យ​​។ អញ្ចឹង​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ធានា​ថា​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​អាច​មាន​ការ​ជឿជាក់​បាន​ក្នុង​ការ​ផ្តល់​យុត្តិធម៌​នៅ​ពេល​ដែល​មាន​វិវាទ​ផ្សេងៗ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០ខែ​កញ្ញា​ ឆ្នាំ​២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG