Hello VOA ស្រ្តី និងភាពជាអ្នកដឹកនាំ៖ ស្រ្តី មានសិទ្ធិនិងតួនាទីដូចបុរសក្នុងភាពជាអ្នកដឹកនាំ
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារីដើម្បីសន្តិភាពបានថ្លែងថា សិទ្ធិមិនមែនជារបស់ដែលគេអាចដកហូតពីមនុស្សម្នាក់ឲ្យទៅមនុស្សម្នាក់ទៀតនោះទេ។ វាមិនមែនជាការផ្តល់សិទ្ធិដល់ស្រ្តី ឬបុរស ប៉ុន្តែជាសិទ្ធិដែលមនុស្សគ្រប់រូបមានក្នុងនាមជាមនុស្សជាតិ។ ដូច្នេះ ស្រ្តីត្រូវហ៊ានដេញតាមចាប់ក្តីស្រម៉ៃរបស់ខ្លួន និងត្រូវចងចាំថា ផ្នត់គំនិត និងគំនាបដែលស្ត្រីកំពុងប្រឈម មិនមែនជាកត្តា្កកំណត់ជោគវាសនារបស់ខ្លួនទេ៕ (អ្នកស្រី ស៊ូពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០)