អ្នកស្រី សាន វណ្ណារី ស្ថាបនិក និងអ្នកច្នៃម៉ូតផ្ទះសូត្របានថ្លែងថា សូត្រមាសខ្មែរជាកេរ្តិ៍មរត៌កដែលដូនតារបស់យើងបានបន្សល់ទុកជាយូរមកហើយ សូម្បីតែក្បាច់ចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តដែលបានទទួលភ្ញៀវទេសចរណ៍រាប់លាននាក់នៅជុំវិញពិភពលោកក៏មានសម្លៀកបំពាក់ដែលច្នៃចេញពីសូត្រដែរ។ ដូច្នេះក្នុងនាមជាកូនខ្មែរម្នាក់អ្នកស្រីចង់បង្កើតផលិតផលខ្មែរដែលច្នៃចេញពីសូត្រ និងផលិតដោយកូនខ្មែរពិតៗ ដើម្បីបង្ហាញទៅពិភពលោកអំពីតម្លៃសូត្រខ្មែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០)។
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ស្ត្រីខ្មែរស្តារឡើងវិញតម្បាញសូត្រដោយភ្ជាប់ទៅនឹងវិស័យទេសចរណ៍