Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការលះបង់ជីវិតដើម្បីអភិរក្សវប្បធម៌ខ្មែរ
អ្នកស្រី សៀង វួចម៉េង នាយិកាប្រតិបត្តិអង្គការមាតុភូមិដួងព្រលឹងខ្មែរបានថ្លែងថា ការលះបង់របស់អ្នកស្រីដើម្បីលើកស្ទួយ និងអភិរក្សវប្បធម្មខ្មែរនេះ ផ្តើមចេញពីក្តីស្រឡាញ់ និងការយល់ពីតម្លៃនៃវប្បធម៌អរិយធម៌ខ្មែរ។ អ្នកស្រីបានចំណាយពេលវេលាស្ទើរតែទាំងអស់របស់អ្នកស្រី ខិតខំផ្សព្វផ្សាយ និងកៀរគរស្វែងរកការឧបត្ថម្ភគាំទ្រ រហូតដល់មានការទទួលស្គាល់អង្គការរបស់អ្នកស្រីដូចសព្វថ្ងៃនេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២)