Hello VOA៖ ការបៀតបៀនលើស្រ្តីធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម
ស្រ្តីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅតែស្ថិតក្នុងគោលដៅងាយរងគ្រោះនៃការបៀតបៀនស្ទើរគ្រប់រូបភាព ដែលមានទាំងការបៀតបៀនផ្លូវភេទ ការបៀតបៀនតាមពាក្យសម្តី ការបៀតបៀនតាមអនឡាញ និងការប្រើហិង្សាលើរាងកាយជាដើម។ លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA ថា ការបៀតបៀនលើស្រ្តីធ្វើឲ្យប៉ះពាល់ដល់ស្រ្តី និងការអភិវឌ្ឍសង្គម ដែលចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីដើម្បីបញ្ឈប់បញ្ហានេះ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ៣១ ឧសភា ២០២១)