Hello VOA៖ កង្វះសមភាពវ៉ាក់សាំងក្នុងប្រទេសកំពុងអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសអ្នកមាននឹងនៅតែរងផលប៉ះពាល់ដោយសារសកលភាវូនីយកម្ម
អ្នកតស៊ូមតិគាំទ្រសមភាពវ៉ាក់សាំងកូវីដ១៩នៅទូទាំងពិភពលោក លើកឡើងថា បើប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍ មិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ទេ នោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងមិនអាចទទួលជោគជ័យបានឡើយ។ អ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទថា៖ «បើសិនជាប្រជាជននៅប្រទេសក្រីក្រមិនបានទទួលវ៉ាក់សាំងទេ ផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសអ្នកមាន នឹងមានទំហំធំណាស់ ដោយសារយើងស្ថិតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានលក្ខណៈជាសកលដែលសេដ្ឋកិច្ចត្រូវការពឹងពាក់គ្នាទៅវិញទៅមក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៨ ខែមីនា ២០២១)