Hello VOA៖ របៀបវារៈយុទ្ធសាស្ត្រវៀតណាមដឹកនាំអាស៊ានសម័យកូវីដ១៩
ចំឆ្នាំដែលវៀតណាមត្រូវឡើងធ្វើប្រធានប្ដូរវេននៃសមាគមអាស៊ាន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩បានផ្ទុះឡើងនិងអូសបន្លាយ ដែលនាំឱ្យការអនុវត្តរបៀបវារៈយុទ្ធសាស្ត្រថ្នាក់តំបន់ របស់រដ្ឋកុម្មុយនីស្ដមួយនេះ ហាក់ជួបឧបសគ្គ។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃ VOA ជាអ្នកសម្របសម្រួល និងដែលបានចាក់ផ្សាយ កាលពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០នេះ កញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរង នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្ដិភាព (CICP) បានលើកឡើងថា សំណុំរឿងសមុទ្រចិនខាងត្បូង និងសំណុំរឿងអភិបាលកិច្ចលើអាងទន្លេមេគង្គ ជាចំណុចរសើបនៃរបៀបវារៈយុទ្ធសាស្ត្ររបស់វៀតណាម ជាប្រធានអាស៊ាន។ តែដោយរងការរំខានពីវិបត្តិជំងឺកូវីដ១៩នេះផង កញ្ញាវាគ្មិនបានលើកឡើងថា មានលទ្ធភាពដែលវៀតណាមអាចស្នើសុំបន្តធ្វើប្រធានអាស៊ានមួយឆ្នាំទៀត៕ (លោកអូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ៤ មិថុនា ២០២០)