Hello VOA៖ បេក្ខជនប្រធានាធិបតីអាមេរិកអួតពីគោលនយោបាយដឹកនាំប្រទេសរៀងៗខ្លួន
បេក្ខជនប្រធានាធិបតីទាំងពីរ គឺលោកប្រធានាធិបតីក្នុងមុខតំណែង Donald Trump និងលោកអតីតអនុប្រធានាធិបតី Joe Biden បានបង្ហាញគោលនយោបាយសំខាន់ៗរបស់អស់លោកទាក់ទងនឹងគន្លឹះដឹកនាំប្រទេសតាមរយៈការបង្ហាញសារនយោបាយសំខាន់ៗរៀងៗខ្លួន និងបង្អាប់គ្នាទៅវិញទៅមកក្នុងពេលដែលគណបក្សទាំងពីរ បានធ្វើមហាសន្និបាតរៀងៗខ្លួន នៅក្នុងសប្តាហ៍ផ្សេងគ្នាក្នុងខែសីហានេះ។ បេក្ខជនប្រធានាធិបតីទាំងពីរ បានបង្ហាញស្នាដៃនិងសមត្ថភាពដឹកនាំប្រទេសដែលថា អាចនឹងធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសរីកចម្រើនអស្ចារ្យនេះ គឺមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវធ្វើឡើងក្នុងពេលប្រមាណជា២ខែខាងមុខ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ គោលនយោបាយទាំងនោះ មានដូចជា ពាក់ព័ន្ធនឹងសេដ្ឋកិច្ច បញ្ហាសង្គម សុខាភិបាល ការដោះស្រាយវិបត្តិកូវីដ១៩ និង នយោបាយការបរទេសជាដើម។ លោក ប៉ូច រាសី អ្នកយកព័ត៌មាន VOA ដែលបានតាមដានស្ថានការណ៍នយោយនេះ ជាវាគ្មិននៃកិច្ចពិភាក្សានេះ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣១ សីហា ២០២០)
កម្មវិធីនីមួយៗ
-
17 មិថុនា 2022
Hello VOA សុខភាព៖ ផលប៉ះពាល់ពីជំងឺកូវីដរ៉ាំរ៉ៃ