ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគថា ដើម្បី​រក្សា​ទំនាក់ទំនងល្អ​ជាមួយ​អាមេរិក កម្ពុជា​ពុំ​គួរ​ចាប់​ចិន​ដោយ​ដៃ​ទាំងពីរ​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនាញ​ខាង​លទ្ធិប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​កម្ពុជា​ពុំ​គួរ​ផ្អៀង​ទៅ​រក​ចិន​​ជ្រុល​ពេក​ទេ​ក្នុង​ទំនាក់​ទំនាក់​ទំនង​ការបរទេស​របស់​ខ្លួន​ជាមួយ​ប្រទេស​មហា​អំណាច។ លោក​បណ្ឌិត ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២០​ថា​ ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចាប់​ចិន​ផង ​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ លោក​ថា៖ «‍ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យើង​សព្វថ្ងៃ​នេះ​ រាង​កំណត់​គោល​ជំហរ​របស់​ខ្លួន​កុំ​ឲ្យ​ផ្អៀង​ទៅ​រក​មហាអំណាច​ណាមួយ​ សម្តៅ​ទៅ​រក​ក្នុង​ន័យ​ថា​កុំ​ឲ្យ​ងាក​ទៅ​រក​ចិន​ខ្លាំង​ពេក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០​ ខែ​សីហា​ឆ្នាំ​២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG